ឡូយណាស់ Miss Grand ឈៀងរ៉ៃ Chaing Rai មិនត្រឹមតែស្អាតហើយអាចប្រើប្រាស់៥ភាសា

0
631

បរទេស ៖ ឆ្នាំនេះ ប្រទេសថៃ កំពុងតែប្រើចិត្តសាស្ត្រថ្មី វាយលុកលើវិស័យបវរកញ្ញា អោយកាន់តែខ្លាំង លែងបណ្តោយដូចឆ្នាំមុនទៀតហើយ។ ប្រទេសថៃកំពុង ចាប់ដំណើរការ ស្វែងរកនូវ នារីរូបស្អាតមកពីតំណាង ដើម្បីមកផ្តុំគ្នា យកអ្នកខ្លាំងជាម្ចាស់តំណែងប្រចាំឆ្នាំ។

កម្មវិធី Miss Grand របស់ប្រទេសថៃ បានចាប់ផ្តើម ជ្រើសរើសស្រីស្អាតៗ តាមខេត្តរបស់ខ្លួនរៀងៗខ្លួនហើយ ដោយរង់ចាំមើលថា មានស្រីស្អាតម្នាក់ណា ដែលជាអ្នកបំពាក់មកុដ ជាតួឯកផុតគេ តំណាងប្រទេសថៃ ក្នុងឆ្នាំ២០២២នេះ។ ម្ល៉ោះហើយទើបគេ ខំជ្រើសរើសអោយល្អ ចេញពីខេត្តរៀងៗខ្លួន ឆ្ពោះ មកឡើងឆាកធំ រួមគ្នាសាកម្លាំង។ឆ្នាំ២០២១ មុននេះ ប្រទេសថៃ ហាក់បរាជ័យលើ ការដណ្តើម មកុដលើឆាកអន្តរជាតិ សូម្បីតែចូលវគ្គTop ផ្សេងៗ ក៍កម្រឃើញ។នេះជារូបភាពមួយ ដែលស្រីស្អាតៗ របស់ថៃ កម្រនឹងខ្ទាតចេញណាស់។ តួយ៉ាងកម្មវិធី២ គឺMiss universe Miss Grand គឺមិនបានឡើងវគ្គអ្វី ក្រៅពីឈ្នះពានឈុតរ៉ូបរាត្រីសមោលស របស់Miss Grandមួយគត់។ ម្ល៉ោះហើយជាឆ្នាំដែលចងចាំ ហើយទាំងអ្នករៀបចំកម្មវិធី នៅក្នុងប្រទេសថៃ ចាប់ផ្តើម ពង្រឹងស្នាដៃ អោយល្អនាឱកាសក្រោយៗ គេចដានចាស់នេះ។

ក្នុងការស្វែង រក តំណាង ដើម្បី ចូល រួម ប្រកួត ក្នុង កម្មវិធី Miss Grand Thailand 2022 ការប្រកួត Miss Grand Chiang Rai 2022 ដែល បាន ប្រព្រឹត្ត ទៅ កាល ពី ពេលថ្មីៗនេះ គឺពិតជាមាន ការ ចាប់អារម្មណ៍ ជាខ្លាំង  នៅពេលដែលលទ្ធផល នារី ស្រស់ ស្អាត ដែល បាន គ្រង មកុដ នោះ គឺ ម៉ាឡៃ ម៉ាលីកា គឺ ជា នារី វ័យ ១៨ ឆ្នាំ។ នាងពិតជាមាន សមត្ថភាព ពូកែ រហូត ដល់ ទទួល បាន តំណែងជា Miss Grand Chiang Rai ដោយ គ្មាន ការ រំខាន  ទោះបីជានាងនៅក្មេងខ្លាំងយ៉ាងណាក៏ដោយ ក្រៅពីអាយុ  គ្មាន កន្លែង ណា ដែល សមត្ថភាព របស់ នាង អន់ ជាង អ្នក ដទៃ នោះ ទេ។

យើងចង់នាំអ្នកទៅស្គាល់នាងអោយកាន់តែច្បាស់Malaika Khan គឺ កូនកាត់ថៃ  ប៉ាគីស្ថាន  ដែលឪពុករបស់នាងជាជនជាតិ ប៉ាគីស្ថាន  មានសញ្ជាតិឥណ្ឌា  ចំណែក ម្ដាយ នាង ជា ជនជាតិ ថៃមាន ដើម កំណើត ចិន។នាង មាន សមត្ថភាព អាច និយាយ បាន ដល់ ទៅ ៥ ភាសា គឺ ថៃ អង់គ្លេស ប៉ាគីស្ថាន  ឥណ្ឌា  និង ចិន។  មិនត្រឹមតែប៉ុណ្ណោះ នាងជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យខាងរចនា ម៉ូតនិងកាត់ដេរ រហូតដល់នាងមានម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនតាំងពីអាយុ១៧ឆ្នាំ ក្រោមម៉ាកយីហោ MA-KA ដែលនាងទទួលបន្ទុករចនា និងកាត់ដេរទាំងអស់ដោយខ្លួនឯង។  តាមរយៈការ ដឹងពីជីវប្រវត្តិនាងពិត ជាខ្លាំងហើយ អស្ចារ្យបំផុត ដោយសារដឹងពីអ្វីដែលមានពេញខ្លួន ហើយកម្រមានណាស់។ យ៉ាងណានៅមាន ការឡើងមកប្រឡងនៅវគ្គសំខាន់ផ្សេងទៀត ដើម្បីតំណាងប្រទេស។

យ៉ាងណាក៍ដោយ សម្រាប់កម្ពុជាយើងឆ្នាំ២០២២ នេះ នឹងបន្តស្វែងរក នារីវ័យឆ្លាតអោយឃើញ បន្តទៀតដើម្បី ឆ្ពោះទៅប្រកួតលើឆាកអន្តរជាតិ។ យើងមានមោទនភាព រួចហើយដែលឆ្នាំ២០២១ ប៉ូគីមថេង សុទ្ឋធីតា បានធ្វើអោយកក្រើកបន្ទាប់ពី ស្រាប់តែអាចឡើងដល់តំណែង១០ប្រទេសចុងក្រោយ ព្រោះកម្ពុជាពិតជាចង់ឃើញនារីខ្មែរ នាពេលបច្ចុប្បន្នក្លាហាន លើឆាកលំដាប់កំពូលមិនចាញ់គេ៕

Facebook Comments
Loading...