បរទេស ៖ មានករណីបាញ់មួយទៀតបានកើតឡើង នៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុងប៊ូលឌ័រ (Boulder) នៃរដ្ឋខូឡូរ៉ាដូ Colorado សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលបណ្តាលអោយ មនុស្ស៦នាក់ ក្នុងនោះរួមមានមន្ត្រីប៉ូលិម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។
ការបាញ់ប្រហារនេះគឺជាការបាញ់ប្រហារយ៉ាងរង្គាលជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាស្ត្រីអាមេរិកមានដើមកំណើតអាស៊ី ក្នុងទីក្រុងអាត្លង់តា នៃរដ្ឋចចចៀ។
សូមបញ្ជាក់ផងដែរថា ការបាញ់ប្រហារទាំង២ករណីខាងលើ បានកើតឡើងនៅចំពេលចរន្តនៃអំពើហិង្សប្រឆាំងពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី កំពុងកើនឡើងខ្លាំង នៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីលោកចូ បៃដិន បានអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់ក្រោកឈរឡើងប្រឆាំងនឹងការរើសអើងពូជសាសន៍ និងត្រូវធានាឱ្យបានថាគ្មានចន្លោះទំនេរណាមួយសម្រាប់ការរើសអើងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិកជាដាច់ខាត៕