ជនសង្ស័យ២នាក់ឆក់ការបូបពីនារីម្នាក់បានសម្រេច តែរត់គេចខ្លួនមិនបានសម្រេចត្រូវប៉ូលិសឃាត់ខ្លួន

0
562

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ការបូបពីនារីវ័យក្មេងស្រស់ស្អាតម្នាក់បានសម្រេច តែរត់គេចខ្លួនមិនបានសម្រេចត្រូវប៉ូលិសឃាត់ខ្លួន ដែលហេតុការន៍នេះកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១ នៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ ដួងចន្ទ័បញ្ញា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវមាត់ទន្លេងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ទី២មានឈ្មោះលៀវ សៀវឡុង ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្សថ្នាក់ទី១២ នៅសាលាឫស្សីកែវ ស្នាក់នៅមិនពិតប្រាកដ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ចំណែកជនរងគ្រោះមានឈ្មោះ យៀក គឹមហ្វី ភេទស្រីអាយុ ១៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៌សពាក់ស្លាកលេខរតនគីរី1E-7375ទើបនឹងចេញពីហូបចុកជាមួយមិត្តភក្កិមួយកន្លែង រួចបន្តទៅជួបជុំមិត្តភក្កិមួយកន្លែងទៀតនៅម្ដុំឯមាត់ទន្លេ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1IA-1696ធ្វើដំណើរមកពីក្រោយរួចបានធ្វើសកម្មភាពឆក់កាបូបរូបគាត់បានសម្រេច។

ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមៗនោះរូបគេក៏បានជិះម៉ូតូដេញហើយស្រែកចោរៗផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវឃើញហេតុការណ៍នេះក៏បាននាំគ្នាជិះដេញ រហូតធ្វើឲ្យបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌ៧ មករា ដេញជាមួយជនរងគ្រោះនិងប្រជាពលរដ្ឋ មកដល់ផ្លូវ ១១៨ ខាងក្រោយប្រសួងថ្នាក់ភិវឌ្ឍន៍ ក្នុងសង្កាត់មិត្តភាពខណ្ឌ៧ មករា ជនសង្ស័យបានផ្ដួលម៉ូតូរួចនាំគ្នារត់គេចខ្លួនបន្តទៀត  តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗ។រួចកបញ្ជូនជនសង្ស័យនិងជនរងគ្រោះមកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាពដើម្បីធ្វើការសួរនាំបន្ត។

បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលមិត្តភាពបានប្រគល់ជូនទៅឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកយកទៅចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ចំណែកកាបូបសមត្ថកិច្ចបានប្រគល់ទៅឱ្យជនរងគ្រោះវិញ៕

Facebook Comments
Loading...