ចិនថា ការប្រឹងប្រែងរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺ “បរាជ័យទាំងស្រុង”ទាំងប៉ុនប៉ងនាំមកនូវលទ្ធិប្រជាធិបតេយ្យ មិនដំណើរការទេ

0
399

បរទេស ៖ ប្រទេសចិននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងផ្នែកយោធា, នយោបាយ និងការប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺ “បរាជ័យទាំងស្រុង” ហើយថា ការប៉ុនប៉ងនាំមកនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ មិនដំណើរការទេ។

ក្នុងឱកាសខួបពីរឆ្នាំនៃការវិលត្រឡប់របស់ពួកតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយថា កាលពី២ឆ្នាំមុន ពិភពលោកបានឃើញសហរដ្ឋអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់។ មេរៀនពីការផ្លាស់ប្តូរស្ថានការណ៍នៅអាហ្វហ្គានីស្ថាននេះ គឺមានអត្ថន័យជ្រាលជ្រៅ ហើយវានៅតែមានតម្លៃសម្រាប់ពិភពលោក ក្នុងការគិតគូរអំពីវានៅថ្ងៃនេះ។

រឿងនេះបានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងទាំងផ្នែកយោធា, នយោបាយ និងប្រឆាំងអំពើភេរវកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាការបរាជ័យទាំងស្រុង ហើយការអន្តរាគមន៍យោធា, ការជ្រៀតជ្រែកផ្នែកនយោបាយ និងការប៉ុនប៉ងដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ មិនដំណើរការទេ។ ប្រភព៖ AFP

Facebook Comments
Loading...