អនុភូមិរោទិ៍ម្នាក់ ជួយសម្រួលសណ្តាប់ធ្នាប់ នៃការគ្រោះថ្នាក់ចរា ចរណ៍ ត្រូវរថយន្តបុកបណ្តាលឲ្យស្លា..ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

0
507

ស្វាយរៀង ៖ អនុភូមិរោទិ៍ម្នាក់ ជួយសម្រួលសណ្តាប់ធ្នាប់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូរឺម៉ក ត្រូវរថយន្តមិនស្គា..ល់ម៉ាក១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីព្រលប់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៣១៤D ចន្លោះបង្គោលលេខ ១៣-១៤ ស្ថិតក្នុងភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះជាអនុភូមិនេះមានឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរោទិ៍ ឃុំញរ មុខរបរអនុភូមិរោទិ៍ ត្រូវបានរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យស្លា..ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញលោកអនុភូមិរងគ្រោះបានទៅចុះជួយសំរួលចរាចរណ៍នៅកន្លែងកើតហេតុរវាងម៉ូតូបុក និងម៉ូតូរឺម៉ក ខណៈកំពង់តែសម្រួលចរាចរនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបរពីទិសខាងត្បូង ដោយប្រើប្រាស់ល្បឿនលឿន បានមកបុកពេញទំហ៊ឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងសាច់ញាត្តិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ពេលទៅដល់ក៏បានបាត់បង់ជីវិតតែម្ដង រីឯរថយន្តបង្ករក៏បើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល។ ខណៈនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ញរ ក៏បានដេញតាម ប៉ុន្តែរថយន្តបង្កបានប្រើប្រាស់ល្បឿនលឿនពេក ដែលធ្វើឲ្យកម្លាំងប៉ុស្តិ៍ដេញចាប់មិនទាន់។

ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

Facebook Comments
Loading...