ឯកឧត្តម សុខ សម្បត្តិ ! មន្ត្រីភ្នាក់ងារតំណាងគណបក្ស ត្រូវទទួលបន្ទុកជាភ្នែកច្រមុះរបស់គណបក្ស ក្នុងការតាមដានដំណើរការ នៃការប្រព្រឹត្តទៅរបស់ គ.ជ.ប

0
373

ភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធី “វគ្គបំប៉នភ្នាក់ងារគណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣- នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សម្បត្តិ ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា មន្ត្រីភ្នាក់ងារតំណាងគណបក្សចំនួន ២១០នាក់ ដែលត្រូវទទួលបន្ទុកជាភ្នែកច្រមុះរបស់គណបក្ស ក្នុងការតាមដានដំណើរការ នៃការប្រព្រឹត្តទៅរបស់ គ.ជ.ប។ ក្នុងការ រៀបចំការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅតាមការិយាល័យទាំង ១០៥ការិយាល័យ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលក្នុងនោះមាន ០៧សង្កាត់។

ឯកឧត្តម បន្តថា ក្មួយៗត្រូវគិតថា ក្មួយគឺជាតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគណបក្សប្រគល់ទំនុកចិត្ត ទាំង​ស្រុង​ចំពោះក្មួយៗ ក្នុងការតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពដែលកើតមានក្នុងការិយាល័យ បោះឆ្នោតនីមួយៗ ដូចនេះត្រូវតែតាមដានគ្រប់សកម្មភាពដែលកើតមានក្នុងការិយាល័យបោះឆ្នោតនីមួយៗ ក្នុងករណី មានភាពមិនប្រក្រតីត្រូវកក់ត្រាឲ្យបាន និងប្ដឹងទៅប្រធានការិយាល័យបោះឆ្នោតឫគណៈ កម្មការបោះឆ្នោតសង្កាត់ (CEC) និងរាយការណ៍ជូនគណបក្សសង្កាត់ ឬក្រុមនីតិកម្មសង្កាត់ ខណ្ឌឲ្យបាន ទាន់ពេលវេលា។

ក្នុងនោះផងដែរឯកឧត្តម ក៍បានផ្តាំផ្ញើដលឮមន្ត្រីភ្នាក់ងារតំណាងគណបក្សទាំងអស់ថា -មុនថ្ងៃបោះឆ្នោតត្រូវថែរក្សាសុខភាពឲ្យបានល្អ ជៀសវាងការជួបជុំមិត្តភក្កិ ជប់លៀង ឬញ៉ាំគ្រឿងស្រវឹង អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព មិនអាចបំពេញភារកិច្ចបានពេញលេញក្នុងថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត -ត្រូវតាមដានចំនួនសមាជិកបក្សរបស់យើង ដែលបានអញ្ជើញទៅបោះឆ្នោត ដោយកត់ត្រាឱ្យបានច្បាស់ ពីចំនួនអ្នកទៅបោះឆ្នោត ដោយអនុវត្តតាមចំនួនសមាជិកបក្ស ដែលបានរៀបចំជូនដោយគណបក្ស សង្កាត់ ព្រោះថាក្នុងបញ្ជីបោះឆ្នោត ឈ្មោះទាំងអស់មានលេខរៀង ដូចនេះក្មួយៗអាចកត់ត្រាបានចំពោះ ឈ្មោះសមាជិកបក្ស ទៅតាមលេខរាងក្នុងបញ្ជីបោះឆ្នោត ហើយរាយការណ៍ទៅជូនប្រធានគណបក្ស សង្កាត់អំពីចំនួនអ្នកមិនទាន់បានទៅបោះឆ្នោត ដើម្បីឲ្យសមាជិកយើងបានចូលរួមបោះឆ្នោតជូនគណបក្ស យើងបានគ្រប់ៗគ្នាមុនម៉ោង ២រសៀល ព្រោះការិយាល័យបោះឆ្នោត និងត្រូវបិទវេលាម៉ោង ៣រសៀល។ -ពេលរាប់សន្លឹកឆ្នោតក្មួយៗត្រូវពិនិត្យឱ្យបានហ្មត់ចត់សម្រាប់សន្លឹកឆ្នោត ដែលគណៈកម្មការរាប់សន្លឹក ឆ្នោត បានប្រកាសពីការគាំទ្រចំពោះគណៈបក្សនយោបាយ នៅលើសន្លឹកឆ្នោតនីមួយៗ ក្នុងករណីមាន សន្លឹកឆ្នោត ដែលមិនច្បាស់ ដែលមានស្នាមប៉ះមកខាងគណបក្សប្រជាជនកម្ពុជាយើងក្មួយៗត្រូវតែតស៊ូ ឲ្យអស់លទ្ធភាព ក្នុងការដណ្ដើមយកសំឡេងគាំទ្រលើសន្លឹកឆ្នោតនេះមកជូនគណបក្សយើងឲ្យបាន។ -ត្រូវរាយការណ៍ពីចំនួនអ្នកបានទៅបោះឆ្នោតជាបន្តបន្ទាប់មកគណបក្សសង្កាត់ អំពីចំនួនអ្នកបានទៅ បោះឆ្នោត ពិសេសចំនួនសមាជិកគណបក្សរបស់យើងឱ្យបានច្បាស់លាស់ ដើម្បីឲ្យគណបក្ស និងក្រុម ការងារមានវិធានការអញ្ជើញសមាជិក ឱ្យទៅបោះឆ្នោតគ្រប់ៗគ្នា។ -ត្រូវរាយការជាបន្តបន្ទាប់អំពីលទ្ធផល នៃការរាប់សន្លឹកឆ្នោត។ ក្នុងនោះផងដែរឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនិងធ្វើបានល្អដើម្បីគណបក្សប្រជាជនកម្ពុជា យើងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនាថ្ងៃបោះឆ្នោតទី២៣ ខែកក្កដា ដែលមកដល់ឆាប់ៗខាងមុខនេះ៕

Facebook Comments
Loading...