Block title

ដឹងការពិតហើយ! ករណីបុរសពោះម៉ាយម្នាក់ ធ្វើអត្តឃាតខ្លួនឯង អាចផ្ដើមចេញពីរឿង ស្នេហាត្រីកោណ ស្រលាញ់នារី ប៉ះប្រពន្ធគេ

ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ត្រូវគេអះអាងថា បានបំផ្ទុះគ្រាប់បែកធ្វើអ.ត្តឃាតខ្លួនឯង ផ្ដើមចេញពីរឿង ស្នេហាត្រីកោណ នៅលើទូកស្មាច់តូចមួយ ពន្លិចក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណ «វិមានរំលឹកគុណវិរះយុទ្ធជនពលី ឬវិមានសព» នៅក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ សាកសពមាន ឈ្មោះ ចិន ធុរ៉េន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល និងជាបុគ្គលិកបំរើការក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្រុងប៉ោយប៉ែត...

លោក Pep Guardiola នឹង​ចាក​ចេញពី​ក្លឹប​ Manchester City មុនពេល​ក្លិបត្រូវបានដាក់ទណ្ឌកម្ម

​កីឡាបរទេស ៖ ក្លិប Manchester City ត្រូវបាន​គេ​រាយការណ៍​ដោយ​រំពឹងថា​អ្នកចាត់ការ​លោក Pep Guardiola នឹង​ចាក​ចេញពី​ក្លឹប​រួចហើយ មុនពេល​ដាក់ទណ្ឌកម្ម​ដែល​អាច​កើតមាន​ចំពោះ​ការបំពានច្បាប់​ហិរញ្ញវត្ថុ​ជាច្រើន​។ លោក Guardiola គឺជា​មនុស្ស​ដំបូង​គេ​នៅ Man City ដែល​ត្រូវបាន​ប្រាប់​ពី​ការចោទប្រកាន់​ដោយ Premier League មុនពេល​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។ មុនក្លិបManchester City ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ច្បាប់​របស់ Premier League ច្រើន​ជាង...

ប្រទេសអឺរ៉ុបចំនួនបីសន្យាផ្តល់រថក្រោះជាងមួយរយគ្រឿងដល់អ៊ុយក្រែន ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីរបស់រុស្សី

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក បូរីស ភីស្តូរៀស បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកកាន់រដ្ឋធានីកៀវ ហើយប្រទេសអ៊ឺរ៉ុបចំនួនបី នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាថា អ៊ុយក្រែននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០គ្រឿងក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលអ៊ុយក្រែនត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីរបស់រុស្សី ដែលនឹងអាចកើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិថ្មីរបស់អាល្លឺម៉ង់ខាងលើនេះ បានកើតឡើងពីរសប្តាហ៍បន្ទាប់ពីទីក្រុងប៊ែរឡាំងបានយល់ព្រមផ្តល់រថក្រោះ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនរបស់អាល្លឺម៉ង់។ ក្រសួងការពារជាតិអាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក បានបញ្ជាក់ថា ការគាំទ្រ និងបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់រថក្រោះខ្លារខិន Leopard...

ប្រជាពលរដ្ឋ កំពុងមានការព្រួយបារម្ភ ខណៈល្បែងស៊ីសង ជល់មាន់អនឡាញ រីកដូចផ្សិត ក្នុងខណ្ឌច្បារអំពៅ មិនទាន់ឃើញអាជ្ញាធរចុះបង្ក្រាប

ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុង សម្តេងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈឃើញក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះជាពិសេសលោកចេងមុនីរ៉ាអភិបាលខណ្ឌនិងលោកម៉ៅសឿតអធិការខណ្ឌ ឬមួយទទួលបានលាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។ ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។ ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅសង្ឃឹមថាលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅគួរតែចាត់កម្លាំងចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។ គួររំលឹកផងដែរ កន្លងមកប្រមុខ...

អាល្លឺម៉ង់ថា មានភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនរាប់រយ ដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី

អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ការិយាល័យរបស់ខ្លួនប្រមូលបានរាប់រយនៃភស្តុតាង ដែលបង្ហាញពីឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីនាំយកមេដឹកនាំទៅរកយុត្តិធម៌។ ព្រះរាជអាជ្ញាអាល្លឺម៉ង់ លោក Peter Frank បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅពេលនេះ យើងកំពុងផ្តោតលើការសម្លាប់រង្គាលនៅទីក្រុងប៊ូចា និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។ លោកថា ភ័ស្តុតាងភាគច្រើនបានមកពីការសម្ភាសន៍ជាមួយជនភៀសខ្លួនអ៊ុយក្រែន ហើយគោលដៅឥឡូវនេះ គឺរៀបចំករណីឧក្រិដ្ឋកម្មទាំងនោះតាមដែលអាចធ្វើបានទៅកាន់តុលាការនៅពេលក្រោយ មិនថានៅប្រទេសអាល្លឺម៉ង់ ឬជាមួយដៃគូបរទេសរបស់យើង ឬតុលាការអន្តរជាតិ។ គួរបញ្ជាក់ថា នៅជាយរដ្ឋធានីកៀវ នៃទីក្រុងប៊ូចា តែមួយប៉ុណ្ណោះ សាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីកងទ័ពរុស្ស៊ីត្រូវបានបណ្តេញចេញកាលពីខែមីនាឆ្នាំមុន។...