បុរសវ័យចំណាស់មានជំងឺម្នាក់ត្រូវកូនអកត្តញូដឹកមកទម្លាក់ចោលនៅចិញ្ចើមផ្លូវជាតិលេខ៦

0
11190

​ភ្នំពេញ ៖ កូនអកត្តញូដឹកឱពុកចាស់មានជំងឺមកទម្លាក់ចោលនៅចិញ្ចើមផ្លូវជាតិលេខ៦បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អាចំណុចក្បែរស្ពានលេខ៣ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅលើលោកនេះពិតជាមានកូនអត្តញូមែន ដែលឱពុកម្តាយគ្រប់រូបធ្លាប់ផ្តល់កំណើតនិងបីបាច់រក្សាតាំងពីកើតមករហូតធំពេញវ័យហើយគាត់តែងព្រួយបារម្ភចំពោះកូនៗនិងការពារកូនៗជានិច្ចតែកូនៗភាគច្រើនក៏តែងតែតបស្នងសងគុណអ្នកដ៏មានគុណវិញដែរមិនសូវមានកូនតិរច្ឆានរមិលគុណឱពុកម្តាយនោះទេ ប៉ន្តែនៅលើលោកនេះពិតជាមានកូនអត្តញូមែន។

ជាក់ស្តែង បុរសវ័យ៧៥ឆ្នាំ និងមានជំងឺប្រចាំកាយម្នាក់ត្រូវកូនដឹកចេញពីមន្ទីពេទ្យរួចយកទៅទម្លាក់ចោលនៅចិញ្ចើមផ្លូវជាតិលេខ៦ក្បែរស្ពានលេខ៣ក្នុងភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។ បុរសវ័យ ចំណាស់និងមានជំងឺប្រចាំកាយខាងលើឈ្មោះគិត ឈាងអាយុ៧៥ឆ្នាំ ស្នាក់នៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ គាត់បានធ្វើដំណើរទៅទិញឥវ៉ាន់លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តពណ៌ខ្មៅមួយគ្រឿងមិនស្ពាល់ម៉ាកនិងស្លាកលេខជិះគ្នា៦នាក់ប្រុស៣នាក់ស្រី៣នាក់បានយកបុរសនោះចេញពីរថយន្តឱ្យអង្គុយនៅបង់កន្លែងកើតហេតុ។

ប្រភពដដែលបន្តថានៅពេលគាត់សួរនាំពួកគេពួកគេឆ្លើយថាប្រញាប់ដឹកអ្នកដំណើរទៅស្រុកហើយក៏ប្រញ៉ាប់ចាកចេញពីបុរសវ័យចំណា់នោះព្រមគ្នាឡើងរថយន្តឆ្ពោះទៅទិសខាងជើងបាត់ស្រមោល។ តាមប្រភពពីលោកតាវ័យចំណាស់ខាងលើឱ្យដឹងថាក្នុងចំណោមអ្នកដែលបានទុកកាត់ចោលនោះមានកូនស្រីរបស់គាត់ចំនួន២នាក់ផងដែរដោយលោកតាមិនបានប្រាប់ពីឈ្មោះពួកគេឡើយ។

លោកតាប្រាប់ថាគាត់មានជំងឺរលាកក្រពះពោះវៀនកំរិតធ្ងន់ត្រូវចំណាយប្រាក់ហូតដល់៣០០០ដុល្លារក្នុងការវះកាត់ព្យាបាលតែគាត់គ្មានលទ្ធភាពទេ។ លោកតាបន្តថាគាត់ត្រូវបានកូនដេញចេញពីផ្ទះតែមិនប្រាប់ថាកូនឈ្មោះអីអ្នកដេញគាត់ចេញនោះទេ។ ក្រោយពីកើតហេតុ ពីមានការភ្ញាក់ផ្អើលនេះសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបបានទាក់រថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ៕

Facebook Comments
Loading...