ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករលើលោកទី២ដែលរកគ្រាប់បាល់បានច្រើនជាង១០០គ្រាប់

0
43530

កីឡាបរទេស ៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករលើលោកទី២ដែលរកគ្រាប់បាល់បានច្រើនជាង១០០គ្រាប់ ដំបូង​នៅ​អឺរ៉ុប​ ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ តាមពីក្រោយកីឡាករAli Daei ​របស់​អ៊ីរ៉ង់ ​ដែល​រក​បាន​ដល់​១០៩​គ្រាប់។ ​អតីត​កីឡាករ​រូប​នេះ​កាន់​កំណត់ត្រា​នេះ​ជា​យូរ​មក​ហើយ​មិន​ទាន់​មាន​នរណា​អាច​បំបែក​បាន​នោះ​ទេ។

កីឡាករCristiano Ronaldo ​បាន​ជួយ​ក្រុម​ព័រទុយហ្កាល់​យក​ឈ្នះ​លើ​ក្រុម​ស៊ុយអែត​ក្នុង​លទ្ធផល ​២-០។ ដោយ​២​គ្រាប់​ដែល​ធ្វើ​បាន​សម្រេច​នោះ គឺ​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​នេះ​ទាំង​អស់។ ​បន្ថែម​២​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​រូបគេ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១០១​គ្រាប់​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ពោល​គឺ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ហើយ​ដែល​អាច​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​១០០​គ្រាប់​បែប​នេះ​។

​បច្ចុប្បន្ន​នេះ​នៅ​មាន​កីឡាករ​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ​ដែល​រក​គ្រាប់​បាល់​នៅ​ជម្រើស​ជាតិ​ច្រើន​ជាង Ronaldo ​នោះ​គឺ  Ali Daei ​របស់​អ៊ីរ៉ង់ ​ដែល​រក​បាន​ដល់​១០៩​គ្រាប់។ ​អតីត​កីឡាករ​រូប​នេះ​កាន់​កំណត់ត្រា​នេះ​ជា​យូរ​មក​ហើយ​មិន​ទាន់​មាន​នរណា​អាច​បំបែក​បាន​នោះ​ទេ។

សម្រាប់Ronaldo មាន១០១ គ្រាប់​ហើយក្នុង​ដៃពោល​ត្រូវ​ការ៨គ្រាប់​ដើម្បី​តាម​ស្មើ និង៩គ្រាប់​ដើម្បី​បំបែក​កំណត់ត្រា​នោះ។ មុន​បញ្ចប់​ឆ្នាំ២០២០នេះ ព័រទុយហ្គាល់​នៅ​សេសសល់៦ប្រកួត​ទៀត មាន៤នៅUNL និង២នៅ​មិត្តភាព បែប​នេះ​ប្រសិន​ CR7 អាច​ចូលរួម​លេង​គ្រប់​ការ​ប្រកួត ភាគរយ​នៃ​ការ​បំបែក​កំណត់ត្រា​របស់ Daei ទំនង​ជា​ធ្វើ​បាន​ត្រឹម​ឆ្នាំ២០២០ នេះ​ហើយ។ ប្រកួត​ទាំង ៦ នោះ​មាន​ដូច​ជា​ត្រូវ​ជួប​អេស្ប៉ាញ និង​អង់ដូរ៉ា​នៅ​ប្រកួត​មិត្តភាព ហើយ​ត្រូវ​ប៉ះ​បារាំង (ពីរ​ប្រកួត) ស៊ុយអែត​និង​ក្រូអាត៕

Facebook Comments
Loading...