ក្វោងទ្វារវត្តគន្ធបុប្ផារាម រងការខូចខាតដោយសារថយន្តធំបើកទាក់ជាប់ពាក់កណ្តាល

0
15288

កំពង់ស្ពឺ ៖ ក្វោងទ្វារវត្តគន្ធបុប្ផារាម នៅផ្លូវជាតិលេខ៤៤ រងការខូចខាតដោយសាការមិនប្រុងប្រយ័ត្នរបស់អ្នកបើករថយន្តធំមួយគ្រឿង កាលពីវេលាម៉ោង១៤ និង១០នាទី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្ដម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 បើករដោយ ឈ្មោះចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលក្លោ ងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបើកឆ្លងកាត់ស្រាប់ តែតៃកុងឡានស្មានកំពស់ផ្ទុ ក ទំនិញមិនត្រូវ ក៏បណ្ដាលអោយទូលក្លោងទ្វារវត្ដតែម្ដង។

ក្រោយហេតការណ៍ខាងលើសមត្ថកិច្ច ជំនាញបានចំណាត់ការជួយអន្ដរាគមន៍ និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដោះស្រាយតាមនីតិវិធី៕

Facebook Comments
Loading...