Home Authors Posts by chenda sun

chenda sun

3962 POSTS 0 COMMENTS

Block title

ករណីហិង្សា ស្នេហាត្រីកោណ ស្រ្តីជើងខ្លាំងម្នាក់ បង្កអោយមន្សចាស់ម្នាក់រងរបួស និងវាយបំផ្លាញទ្រព្យសម្បត្តិ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ

ភ្នំពេញ ៖ ករណីរឿងរ៉ាវ ស្នេហាត្រីកោណ ធ្វើឲ្យស្រ្តីម្នាក់ មកវាយទាត់ធាក់ទ្វាផ្ទះប្រជាពលរដ្ឋ នឹងស្រែកជេឡូរឡា ទាំងកណ្តាលអធ្រាត្រ បានមួយសន្ទុះ ម្ចាស់ផ្ទះបានបើកទ្វា ចេញមក ស្រ្តី ជើងខ្លាំងដែលជាជនបង្ក បានចូលផ្ទះស្រ្តីរងគ្រោះ ហើយវាយកំទេច បំផ្លេចបំផ្លាញ ទ្រព្យសម្បត្តិ របស់របរនៅក្នុងផ្ទះ រួចចាប់អូរស្រ្តីចំណាស់ម្នាក់ដែរជាម្ចាស់ផ្ទះមកក្រៅរុញឲ្យដួលទៅដី ហើយបានប្រជាពលរដ្ឋ នៅជិតខាងជួយលើក ស្រ្តីវ័យចំណាស់ ដែលជនរងគ្រោះឡើងអង្គុយវិញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា...

ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA

ភ្នំពេញ ៖ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផកលូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA របស់លោកហង្ស ជឿន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិតាស្គរ សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតិយភាពឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត...

លោកសុខ សម្បត្តិ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង និងសហការីចូលរួមទទួលទេយ្យទានពីសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល

ភ្នំពេញ ៖ ដើម្បីចូលរួមធ្វើការមនុស្សធ៌មក្នុងសង្គមដែលគេតែងនិយាយថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នានោះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃ គណកម្មធិកា និងអាចារ្យទាំងអស់នៅក្នុងវត្ត ស្ថិត​ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធាន្នីភ្នំពេញ បានឧបត្ថម្ភទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដែលមានលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង...

លោកស៊ូ ស៊ីវុត្ថា ចូលរួមត្រួតពិនិត្យធ្វើផ្លូវបេតុងចូលវត្តច័ន្ទបុរីវង្ស កាត់តាមផ្លូវបុរីសំរោង ដែលមានប្រវែង១២០ម៉ែត្រ ទទឹង៩ម៉ែត្រ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦តុលា លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានចូលរួមត្រួតពិនិត្យការធ្វើផ្លូវបេតុងនៅភូមិសំរោងជើង ផ្លូវចូលវត្តច័ន្ទបុរីវង្ស កាត់តាមផ្លូវបុរីសំរោង ដែលមានប្រវែង១២០ម៉ែត្រ ទទឹង៩ម៉ែត្រ ដឹកនាំផ្ទាល់ពីលោកយិន អ៊ីម ចៅសង្កាត់សំរោង និងក្រុមការងារ ហើយផ្លូវ១ខ្សែនេះមានការចូលរួមបច្ច័យពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង...

លោកស្រីសក់ ស៊ីថា ! បើបងប្អូនណាមានទុកលំបាកខ្វះខាត ដែលមិនអាចដោះស្រាយបាន អាចមករកគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោងបាន

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចូលថ្មី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះលោកស្រីសក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានលើកឡើងថាមន្ត្រី និងក្រុមការងារ​សូមស្វាគមន៍ប្រជាពលរដ្ឋដែលមកពីខណ្ឌឬស្សីកែវ និងមកពីផ្សារតូចដែលបានផ្លាស់ទីលំនៅមករដ់នៅក្នុងសហគមន៍ភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បើបងប្អូនណាមានទុកលំបាកខ្វះខាតដែលមិនអាចដោះស្រាយបាន អាចមករកក្រុមការងាររបស់យើងបានពិសេសគឺមកស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង តែម្តងដែលអាចជួយបងប្អូនបាន។ លោកស្រីសក់ ស៊ីថា បន្តថា បងប្អូនដែលបានផ្លាស់ទីលំនៅមករស់នៅក្នុងសហគមន៍ភូមិសំរោងកណ្តាលត្រូវធ្វើប័ណ្ណសមាជិកបក្សទាំងអស់គ្នា នាំគ្នាទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទាំងអស់គ្នាត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកល...