ឃីម បូរ៉ា និងលន បញ្ញា ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
1112

ភ្នំពេញ ៖ កីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យជួបកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ខណៈកីឡាករ ស្រករក្រោយលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃប្រាក់ចានបាន ស.ច.វិឈិតប៉ែតទីវ នៃការដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ។

កីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម កីឡាករថៃម្នាក់នេះក៍មិនខុសពីកីឡាករថៃដ៍ទៃទៀតដែរ ដោយស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហរ ដែលស្នៀតខ្លាំងរបស់គេទាំងនេះកីឡាករកម្ពុជាមួយចំនួនមិនទាន់អាចបំបែកបានឡើយ។

ចំណែកកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម?។

ដោយឡែកកីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករថៃប្រាក់ចានបាន ស.ច.វិឈិតប៉ែតទីវ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស ចំណែកកីឡាករថៃក៍ទើបមកប្រកួតនៅស្រុកខ្មែរដែរ ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

រីឯកីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើលលន បញ្ញា ជាអ្នកឈ្នះឬកីឡាករថៃប្រាក់ចានបាន ស.ច.វិឈិតប៉ែតទីវ?៕

Facebook Comments
Loading...