មនុស្សម្នាក់បានស្លាប់បន្ទាប់ពីរថយន្តម៉ាកATOZ បុកម៉ូតូម៉ាក HONDA C125 ពីក្រោយ

0
1218

ភ្នំពេញ ៖ មនុស្សម្នាក់បានស្លាប់បន្ទាប់ពី រថយន្តម៉ាកATOZ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពីក្រោយ កាលពីវេលាម៉ោង២១ និង៤០ នាទី ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឆ្នុក សំបូរ លើផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍នេះម៉ាក ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1435 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនពីកន្លែងកើតហេតុ)។ ចំណែកម៉ូតូរងគ្រោះម៉ាក HO​N​DA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-2998 ធ្វើដំណើរក្នុងទិសដៅកើតទៅលិច(ទិសដៅច្រាស់គ្នា) បើកបរដោយឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ATOZ ពណ៌ខ្មៅ ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្ស០១នាក់ ម៉ូតូខូចខាតធ្ងន់០១គ្រឿង រថយន្តខូចខាតធ្ងន់០១គ្រឿង មូលហេតុបណ្តាលមកពីរថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ ក្នុងករណីនេះប៉ូលិសខណ្ឌព្រែកព្នៅ បានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការបន្ត៕

Facebook Comments
Loading...