នី សុភី ដឹកដៃផាន់ គ្រាន់ ឡើងសាកវិជ្ជាគុនជាមួយកីឡាករថៃ និងកីឡាករអ៊ីរ៉ង់

0
1557

ភ្នំពេញ ៖ កីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា ដឹកដៃកីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ឡើងជួបកីឡាករថៃហ្វាសូរ៉ាក់ សេសហ្វាន់ និងកីឡាករអ៊ីរ៉ងMohammadzadeh ដើម្បីសាកវិជ្ជាគុនក្នា នាថ្ងៃសៅទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករថៃហ្វាសូរ៉ាក់ សេសហ្វាន់ ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ អ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា នី សុភី មួយ​រយៈ​ចុងក្រោយនេះ​កំពុងក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណាង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡុង សុភី ពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាព​និង​ដណ្តើ​មខ្សែ​ក្រ​វាត់។ ចាំមើលការប្រកួតនេះនី សុភី ជាអ្នកឈ្នះឬកីឡាករថៃហ្វាសូរ៉ាក់ សេសហ្វាន់?។

ដោយឡែកកីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករអ៊ីរ៉ងMohammadzadeh  នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាវិជ្ជាគុនកីឡាករអ៊ីរ៉ងម្នាក់នេះខ្លាំងប៉ុណ្ណានោះដែរ។ រីឯកីឡាករផាន់ គ្រាន់ វិញត្រូវបាន​អ្នក​តាមដានអះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករអ៊ីរ៉ងម្នាក់នេះ ព្រោះការប្រកួតលក្ខណមិត្តភាពគឺគេកម្រវាយចាញ់ណាស់ តែបើវាយលក្ខណដណ្តើមខ្សែក្រវាត់ផាន់ គ្រាន់ គេធ្វើមិនសូវបានជោគជ័យឡើយ។​

កីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ បើគូប្រកួតខ្ពស់ជាងពិបាកយកឈ្នះគេណាស់។​ ចាំមើលកីឡាករផាន់ គ្រាន់​ ជួបជាមួយកីឡាករអ៊ីរ៉ងMohammadzadeh នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...