មនុស្សចំនួន២នាក់រងរបួសធ្ងន់បណ្តាលមកពីម៉ូតូម៉ាកGPXបុកម៉ូតូម៉ាកHONDA C100 ពីក្រោយ

0
998

ភ្នំពេញ ៖ មនុស្សចំនួន២នាក់រងរបួសធ្ងន់ បណ្តាលមកពីម៉ូតូម៉ាកGPXបុកម៉ូតូម៉ាកHONDA C100 ដែលបើកស្របទិសគ្នាកាលពីវេលាម៉ោង១៦ និង៣០នាទី ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីរបក្សចាស់ លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូបង្កហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍នេះម៉ាក GPX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8300 បើកបរដោយឈ្មោះ ជុក តុលា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកម៉ូតូរងគ្រោះម៉ាក HONDA C100 ពណ៌ក្រហម អត់ស្លាកលេខ បើកបរដោយឈ្មោះ ផាត សុភ័ក្រ្ត ភេទប្រុស អាយុ ៦៣ឆ្នាំ ស្នាក់នៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឪ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះម៉ាក HO​NDA C100 និងម៉ូតូបង្កម៉ាក GPXធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូរងគ្រោះ ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង(ទិសដៅស្របគ្នា) បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ រីឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ចំនួន ០២នាក់ ម៉ូតូខូចខាតធ្ងន់ចំនួន០២គ្រឿង។ មូលហេតុបណ្តាលមកពីម៉ូតូម៉ាក GPX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8300 បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ក្នុងករណីនេះកម្លាំងជំនាញកំពុងបន្តនីតិវិធី ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...