ខេត្តកំពង់ធំ ជាខេត្តដែលមានតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ គឺប្រាសាទសំបូរព្រៃគុក និងមានសក្តានុពលផ្សេងៗជាច្រើនទៀត

0
1784

កំពង់ធំ ៖ ថ្លែងនៅក្នុងឱកាស នៃពិធី ជួបជុំ ពិសាអាហារសាមគ្គី និងបទបង្ហាញអំអីគំរោងវិនិយោគ របស់ក្រុមហ៊ុនអ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ខេត្តកំពង់ធំ ជាខេត្តដែលមានសក្តានុពល គ្រប់វិស័យ ព្រោះសណ្ឋានដីរបស់ខេត្តសំបូរដោយជីវជាតិដែលអាចដាំដំណាំបានគ្រប់ប្រភេទ ហើយខេត្តមានទំហំផ្ទៃដីធំជាងគេទី២ ក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេស កម្ពុជា ល្អប្រសើរសំរាប់ការអភិវឌ្ឍន៍ ជាពិសេស ក៏មានតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ គឺប្រាសាទសំបូរព្រៃគុក និងមានសក្តានុពលផ្សេងៗជាច្រើនទៀត។

ក្នុងនោះផងដែរក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមហ៊ុន ENARITA ដែលបានចូលមកវិនិយោគនៅក្នុងខេត្តកំពង់ធំ ពិសេសនឹងបានជួយទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយមានភាពប្រសើរឡើងបន្ថែមទៀត ។

ជាមួយគ្នានេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំក៏បានជំរុញអោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ មានជំនឿទុកចិត្តលើគំរោងវិនិយោគ ពិតប្រាកដរបស់ក្រុមហ៊ុនENAR​ITA ដើម្បីទទួលបាននូវឱកាស ចំណេញផ្សេងៗពីក្រុមហ៊ុន។ ឆ្លៀតក្នុងឱកាសនោះ លោកក៏សូមអរគុណចំពោះក្រុមហ៊ុន ដែលបានរួមចំណែកឧបត្ថមគាំទ្រដល់កម្មវិធីសង្ក្រាន្គព្រៃគុក ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត កាលពីពេលកន្លងទៅ និងសំណូមពរអោយ សមាគមនសប្បុរសធម៌ដានីញ៉ែល ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ENA​RI​TA ជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងខ្វះខាត អោយបានធូរស្រាល និងដោះទុក្ខលំបាកមួយរយះផងដែរ។

ដោយឡែក លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភក្ត្រ័ ដែលជាអគ្គនាយក ក្រុមហ៊ុន ENARITA ក៏សូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកអភិបាលខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលបាន ចំណាយពេលវេលាដ៏មានតំលៃចូលរួមនៅក្នុងឱកាសនេះ។ ក្រុមហ៊ុន សន្យាថា នឹងផ្តល់ជូននូវសេវាកម្មដ៏ល្អចំពោះអតិថិជនទាំងអស់ ហើយនឹងរួមគ្នា ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ អោយមានភាពរីកចំរើនទៅមុខ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបមិន ឯ.ក គឺជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ជូននូវ Promotion ពិសេស “ទិញដីបានលុយ” រួមទាំង “Promotionមាស” ទិញដីចំនួន1ឡូ ថែមមាស១ជី ឬក៏ទូរសព្ទ័ដៃ មួយគ្រឿងបន្ថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មាន សេវាកម្ម ជាច្រើនដូចជា ផលិតទឹកបរិសុទ្ធ ផលិតផល និងសំភារះកីឡា ហាងកាហ្វេរីតានៅខេត្តសៀមរាប និងភ្នំពេញ ព្រមទាំងសេវាកម្មផ្សេងៗ ជាច្រើនទៀត៕

Facebook Comments
Loading...