ប្រជាពលរដ្ឋទីទាល់ក្រ និងពលរដ្ឋពិការ នៅភូមិដើមឬស បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន

0
974

កណ្តាល ៖ ប្រជាពលរដ្ឋទីទាល់ក្រ និងពលរដ្ឋពិការ នៅភូមិដើមឬស បានទទួលអំណោយមនុស្សធម៌ ពីព្រះតេជគុណឥន្ទៈបញ្ញោ នឿន កុសល ព្រះគ្រូចៅអធិការវត្តអង្គសិរី ប្រធានមូលនិធិមនុស្សធម៌ វត្តអង្គសិរី រួមជាមួយ លោក ម៉ារ៉ា ប៊ុណ្ណា និងសប្បុរសជន មួយចំនួនទៀត កាលពីព្រឹកថ្ងៃចន្ទ៣កើតខែពិសាខ ឆ្នាំកុរ ឯកស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

ព្រះតេជគុណ ព្រះនាម ឥន្ទបញ្ញោ នឿន កុសល ប្រធានមូលនិធិមនុស្សវត្តអង្គសិរី និងជាព្រះគ្រូចៅអធិការវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមជាមួយលោកជំទាវ អោមរចនី និងបងៗចលនាស្រ្តីស្រុកកណ្តាលស្ទឹង រួមទាំងក្រុមការងាមូលនិធិមនុស្សធម៌ទាំងអស់គ្នា បាននាំយក ទេយ្យទានមកចែកជូន ប្រជាពលរដ្ធ ចំនួន៥គ្រួសារ មាន ១. ឈ្មោះ គង់ សាវ៉ាង ២. ឈ្មោះ គឹម សួន ៣. ឈ្មោះ ឌឿ រៃ ៤. ឈ្មោះ ហង់ យ៉េន ៥. ឈ្មោះ ងួន វុទ្ធី នៅភូមិរលួសនិងភូមិដើមឬស នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

 

ព្រះតេជគុណ ព្រះនាម ឥន្ទបញ្ញោ នឿន កុសល មានសង្ឃដីកាថា ក្នុងចំណោម ពលរដ្ឋទីទាល់ក្រ ទាំង៥គ្រួសារ មានជមពិការ ពីរនាក់ ដោយម្នាក់ ពិការពីកំណើត អង្គុយលើរទេះ មិនអាចដើរ ទៅណាបានទេ និងម្នាក់ទៀត ជាស្រ្តីម៉េម៉ាយ ទើបតែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវកាត់ដៃ ម្ខាង ហើយមានផ្ទុកជំងឺទឹកនោមផ្អែមថែមទៀតផង។

ព្រះតេជគុណ ព្រះនាម ឥន្ទបញ្ញោ នឿន កុសល មានសង្ឃដីកាថា ជនពិការ និងប្រជាពលរដ្ឋទីទាល់ក្រ ទាំង៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានទេយ្យទានរួមមាន ៖ ១ អង្ករ១បាវ. ២ មី១កេះ. ៣ ទឹកត្រី១យួរ. ៤ ទឹកស៊ីអ៊ីវ១យួរ. ៥ អំបិល១កញ្ចប់. ៦ សាប៊ូ១ធុង។ ក្នុងមួយគ្រួសារ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល ស្មើ២៥ម៉ឺនរៀល។

កម្មវិធីមនុស្សនេះ ក៏មានវត្តមាន តារាចម្រៀង និងជាតារាសម្តែង លោក ម៉ារ៉ា ប៊ុណ្ណា ជាមួយភរិយា រួមនិងសប្បុរសជន ក៏បានចូលរួម ក្នុងសកម្មភាពចុះជួយការងារ សង្គមនេះផងដេរ។ លោកក៏បានថ្លែងដែរថា ក្រៅពីការងារសិល្បៈ លោកតែងតែឆ្លៀតពេល ចូលរួមការងារសង្គម ទោះបីជាមិនទាន់ធូរធាក៏ដោយ ក៏លោកដកយកថវិកាមួយចំនួន ដើម្បីចូលរួមការងារមនុស្សធម៌ ជាមួយនឹងមិត្តភ័ក្តរបស់លោកឈ្មោះ ភក្តី និងជាមួយព្រះតេជគុណ ព្រះនាម ឥន្ទបញ្ញោ នឿន កុសល ដែលព្រះអង្គ ជាអ្នកធ្វើការយ៉ាងសកម្ម ជាមួយកម្មវិធីសប្បុរសធម៌នេះ។

សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌ វត្តអង្គសិរី បានធ្វើកម្មវិធីមនុស្សធម៌នេះ ចំនួន៨១លើកមកហើយ។ក្នុងកម្មវិធីនោះដែរ សប្បុរសជន ក៏បានចែកបច្ច័យដល់អ្នកចូលរួមមានដូចជា លោកមេភូមិ លោកមេឃុំ លោកប៉ូលិស ប្រជាការពារនិងប្រជាពលរដ្ធផងដែរ៕

Facebook Comments
Loading...