រថយន្តដឹកអ្នកដំណើរG T F តៃកុងងងុយដេកបើកបុកបង្កាន់ដៃស្ពាន និងបុកផ្ទះប្រជាពលរដ្ឋ

0
1273

ភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរG T F តៃកុងងងុយដេកបើកបុកបង្កាន់ដៃស្ពាន និងបុកផ្ទះប្រជាពលរដ្ឋខូចខាតប្រមាណជា ១០ម៉ែត្រ វេលាម៉ោង០៤ និង១៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កនេះម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-3888 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ជួន សុភារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានបុកជាមួយបង្កាន់ដៃស្ពានគ្រួស ហើយបានរ៉េចង្កូតទៅបុកចូលផ្ទះប្រជាជនឈ្មោះ រីកឈុំ ភេទប្រុស អាយុ ៧៣ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងករណីនេះបណ្តាលអោយរថយន្តខូចខាតធ្ងន់ ០១គ្រឿង បង្កាន់ដៃស្ពាន ប្រមាណជា ១០ម៉ែត្រ និងខូចខាតផ្ទះប្រជាជនតិចតួច។ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងងុយដេក។ ក្នុងករណីនេះផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...