Home Authors Posts by chenda sun

chenda sun

2314 POSTS 0 COMMENTS

Block title

សមត្ថកិច្ចចម្រុះឃាត់ខ្លួនមេខ្យល់២នាក់ប្រុងនាំពលករ៥នាក់ឆ្លងដែនខុសច្បា់ទៅទឹកដីថៃ

បាត់ដំបង ៖ មេខ្យល់២នាក់បម្រុងនាំពលករចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ ឆ្លងទឹកអូរព្រំដែនចូលទៅទឹកដីថៃដោយខុសច្បាប់ត្រូវបានកម្លាំងចម្រុះឃាត់កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រតិបត្តិការឃាត់មេខ្យល់នាំពលករខុសច្បាប់នោះមានប៉ុស្តិ៍គីឡូ១៣កម្លាំងវរ:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ:៥៣៣ ដោយបានឃាត់ខ្លួនមេខ្យល់ បានចំនួន២នាក់ និងពលករចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ ខណ:ដែលពួកគេត្រៀមឆ្លងទឹកអូរព្រំដែនដែលកំពុងជន់ជោរ។ មេខ្យល់ទាំង២នាក់នោះគឺ ១ទី.ឈ្មោះ ពិត ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ និងទី២.ឈ្មោះ...

សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ឡើយចំពោះការអះអាងរបស់ប្រធានាធិបតីតួកគី ថាតម្រូវឲ្យក្រុងអង់ការ៉ាទិញយន្ដហោះចម្បាំង F-16នោះ

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ឡើយចំពោះការអះអាងរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដែលថាទីក្រុងវ៉ាស៊ីនតោនបានដាក់ សំណើឱ្យទីក្រុងអង់ការ៉ាទិញយន្ដហោះចម្បាំង F-16 ជាថ្នូរនឹងការត្រឡប់ចូលរួមក្នុងកម្មវិធីយន្ដហោះចម្បាំង F-35 ឡើងវិញ។ លោក Erdogan កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បាននិយាយថាសហរដ្ឋអាមេរិកបានដាក់សំណើឱ្យតួកគីទិញយន្ដហោះចម្បាំង F-16...

បុរសម្នាក់បើកម៉ូតូ ទៅប៉ះជារថយន្តដែលបើកបញ្ចា្រសទិសគ្នាបណ្តាលឲ្យស្លា..ប់ភ្លាប់ៗនៅកន្លែងកើតហេតុ

កំពង់ចាម ៖ បុរសម្នាក់បើកម៉ូតូ ទៅប៉ះជារថយន្តដែលបើកបញ្ចា្រសទិសគ្នាបណ្តាលឲ្យស្លា..ប់ភ្លាប់ៗនៅកន្លែងកើតហេតុ ដែលហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នៅលើផ្លូវខាងកើតសាលាកសិកម្ម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ តាមប្រភពពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនរងគ្រោះស្លា..ប់មានឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់រលីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ចំណែកអ្នកបើករថយន្តឈ្មោះ...

លោក ចាន់ សុធី ​អំពាវ​នាវ​ដល់​កូន​ខ្មែរ​ទាំងប្រុស​-​ស្រី ​រួមគ្នា​ថែ​រក្សា​មរតក​វប្បធម៌​ដូនតា​ឲ្យ​បាន​គង់វង្ស

ភ្នំពេញ ៖ ​លោក ចាន់ សុធី ដែលមហាជន​ទូទៅ​ច្បាស់​ជា​បាន​ស្គា​ល់ហើយម្ចាស់​បទ «អនិច្ចាសីលធម៌» ដែល​ល្បីល្បាញ​អំឡុង​ឆ្នាំ​២០០០​ ដែល​បទ​ចម្រៀង​របស់លោក​បាន​ច្រៀង​រៀបរាប់​អប់រំ​ទាក់ទង​នឹង​សីលធម៌​ខ្មែរ​យ៉ាង​ពិ​រោះ​លន្លង់លន្លោច​ ហើយកាលពីពេលថ្មីៗនេះ​លោក​សូម​ផ្តាំផ្ញើ​ និង​អំពាវ​នាវ​ដល់​កូន​ខ្មែរ​ទាំងប្រុស​-​ស្រី ​សូម​រួមគ្នា​ថែ​រក្សា​មរតក​វប្បធម៌​ដូនតា​ឲ្យ​បាន​គង់វង្ស​ និង​កាន់តែ​រីកចម្រើន​ថ្កុំ​ថ្កើន​ទៅមុខ​ថែមទៀត​។ ​លោក ចាន់ សុធី ត្រូវបាន​គេ​ដឹងថា​ លោក​ជា​សិល្បករ​ល្បីឈ្មោះ​មួយរូប​ផ្នែក​សិល្ប​:​ចម្រៀង​បុរាណ​ដែល​មាន​ដើមកំណើត​ចេញពី​ទឹកដី​ខេត្តតាកែវ​។​ លោក ចាន់ សុធី មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ច្រើន​នោះទេ​គឺ​ថែមទាំង​មានការ​សរសើរ​ពី​សមត្ថភាព​ផ្នែក​ចម្រៀង​បុរាណជាច្រើន​ផងដែរ​។​ ដោយឡែក​ថ្មីៗ​នេះ​ តារាចម្រៀង​លោក ចាន់ សុធី...

ថ្នាំគ្រាប់ molnupiravirអាចកាត់បន្ថយការចូលសម្រាកមន្ទីរពេទ្យ និងអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 បានរហូតដល់ទៅ ៥០%

ឮអាមេរិក ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ថាក្រុមការងារសុខាភិបាលអន្តរជាតិបាននិយាយថា ផែនការដាក់ចេញថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Merck ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ កំពុងតែរំលឹកឡើងវិញនូវ «វិសមភាព» នៃការចែកចាយវ៉ាក់សាំង ដែលប្រទេសមានតម្រូវការចាំបាច់ ឬប្រទេសក្រក្រី នឹងត្រូវស្ថិតនៅចុងខ្សែបន្ទាត់នៃឱកាសទទួលបានថ្នាំនេះ។ ក្រុមការងារអន្តរជាតិខាងលើនេះ បានលើកជាឧទាហរណ៍ជាក់ស្តែង អំពីអ្វីដែលបានកើតមានឡើងរួចទៅហើយ នោះគឺប្រជាជនអាហ្វ្រិកតែ «៥ភាគរយ» ប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19...