កីឡាបរទេស ៖ កីឡាករ Robert Lewandowski កាលរដូវកាលមុនបានឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម FC Bayern Munich ហើយ តែពាន Ballon d’Or ត្រូវបានគេរំសាយចោល១ឆ្នាំ ដោសារកូវីដ១៩ បើឆ្នាំនេះឈ្នះទៀតសង្ឃឹមថា បានពានមួយនេះកាន់និងគេហើយ។
ក្រុម Bayern បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយហើយ បើទោះជានៅសល់ក្នុងដៃ១ប្រកួតទៀតនៅវគ្គសន្សំពិន្ទុតាមពូល។ ដោយឡែកសម្រាប់ Lewandowski វិញ រូបគេជាកម្លាំងយ៉ាងសំខាន់ក្នុងការស្វែងរកគ្រាប់បាល់ឱ្យក្រុមយក្សអាល្លឺម៉ង់នេះ តាំងពីរដូវកាលមុនមកម្ល៉េះ ដោយរកបានគ្រាប់បាល់ច្រើនគ្រប់ការប្រកួតទាំងអស់។ តែគួរឱ្យស្ដាយនៅរដូវកាលមុននោះ ទោះជារូបគេធ្វើបានល្អយ៉ាងណាក៏ដោយ ក៏មិនមានឱកាសឈ្នះពាន Ballon d’Or ដែរ ព្រោះពានរង្វាន់មួយនេះរំសាយចោល១ឆ្នាំ ដោសារកូវីដ១៩។
សម្រាប់រដូវកាលនេះវិញ កីឡាករមាឌធំរូបនេះមានទំនុកចិត្តនិងអះអាងថារូបគេនឹងព្យាយាមប្រឹងប្រែងឱ្យឈ្នះពានរង្វាន់ Champions League ម្ដងទៀត។ ដោយគេរំពឹងថានៅឆ្នាំនេះ បើសិនជាអាចសង្ឃឹមថានឹងបានឈ្នះពានរង្វាន់ Ballon d’Or ម្ដង៕