សម្តេចតេជោ ហ៊ុន សែន បានត្រៀមរួចរាល់ហើយ ដើម្បីថ្វាយស្នើទៅព្រះមហាក្សត្រដើម្បីដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្ន

0
823

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបថា សម្តេច បានត្រៀមរួចរាល់ហើយ ដើម្បីថ្វាយស្នើទៅព្រះមហាក្សត្រដើម្បីដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្ន។ ប៉ុន្តែសម្តេច មិនចង់ដើរដល់ជំហាននេះទេ ព្រោះវាធ្វើអោយសេដ្ឋកិច្ចកម្ពុជា គាំងទាំងស្រុងតែម្តង។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើសិនជាបិទប្រទេស ឬផ្នែកណាមួយរបស់ប្រទេស ដូចជារាធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើអោយគាំងដំណើរការសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែលអាចចម្រុះបាន គឺសម្តេចខិតខំចម្រុះតាមរយៈនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋតែម្តង។

សម្តេច សូមអោយប្រជាពលរដ្ឋ មានការយោគយល់ចំពោះស្ថានការណ៍បែបនេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអោយអាជ្ញាធរយកចិត្តទុកដាក់ ចំពោះអាជីវកម្ម ទាំងអស់ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩។ សម្តេចអោយអាជ្ញាធរសម្រេចបិទអាជីវកម្ម ទាំងអស់នោះ បើសិនជាមិនគោរពតាមការណែនាំនេះ។ ក្រសួងសុខាភិបាល បង្ហាញថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ពោលគឺរយៈពេល៦ថ្ងៃ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ១០.៧៧២សំណាក ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣០នាក់៕

Facebook Comments
Loading...