លោក Jose Mourinho និង​លោក Pep Guardiola មិនខ្លាចគ្នាឡើយក្នុងការដឹកនាំច្រើនឆ្នាំមកនេះ

0
1114

កីឡាបរទេស ៖ ទន្ទឹម​នឹង​ភាព​ជោគជ័យ ជា​ការ​ពិត​ណាស់​ភាព​បរាជ័យ​ក៏​រមែង​កើតមាន​ខ្លះ​ដែរ ចុះ​អ្នក​អ្នក​ដឹង​ទេ​ថា ក្នុង​អាជីព​ជា​គ្រូ​បង្វឹក តើ​លោក Mourinho និង Gu​ar​diola ខ្លាច​រអា​អ្នកចាត់ការ​ដែល​ជា​ក្រុម​គូ​ប្រជែង​ណា​មួយ​ជាង​គេ? ក្នុងនាមជាគ្រូបង្វឹកជោគជាំដូចគ្នាជាច្រើនឆ្នាំ និងច្រើនក្លឹមមកនេះ។

សម្រាប់ Guardiola ត្បិត​បើ​ធ្លាប់​ដឹកនាំ​ក្រុម​នៅ​ក្របខ័ណ្ឌ​ La Liga និង Bundesliga តែ​លោក​ហាក់​មិន​ញញើត​គូ​ប្រជែងខ្លាំងៗ​នៅ​លីគ​ទាំង​ពីរ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​បុរស​សញ្ជាតិ​អេស្ប៉ាញ​បែរ​មក​ខ្លាច​រអា​ការ​ដឹកនាំ​របស់​លោក Jurgen Klopp នៅ​Premier League ជាមួយគ្នាទៅវិញ។

ធ្លាប់​ឆ្លើយតប​ជាមួយ​សារព័ត៌មាន DAZN លោក Guardiola និយាយ​ថា៖ “គូ​ប្រជែង​ដ៏​តានតឹង​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​ក្នុង​អាជីព​គឺ​ជា Liverpool កាល​ពី​ឆ្នាំ​ទៅ ហើយ Klopp គឺ​ជា​គូ​ប្រជែង​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​យុទ្ធសាស្ត្រ​ដើម្បី​ផ្ដួល​គាត់​ខ្លាំង​បំផុត”។

បញ្ជាក់​ថា​លោក Pep ចង់​សំដៅ​ដល់​ឆ្នាំ​ដែល Liverpool ​ចាញ់ City តែ១ពិន្ទុ​គត់​នៅ​ការ​ប្រជែង​ពាន Premier League នា​រដូវ​កាល២០១៨/១៩។

ដោយឡែក​លោក Jose Mourinho ​ឯ​ណេះ​វិញ បាន​និយាយ​ដល់​ឈ្មោះ​របស់​គូ​ប្រជែង​គឺ​លោក Gian Piero Gasperini ជា​អ្នកចាត់ការ​ក្លឹប Atalanta និង​កាល​ពី​អតីតកាល​ធ្លាប់​ដឹកនាំ Genoa, Inter ក៏​ដូច​ជា Palermo ដែលធ្វើឲ្យលោកខ្លាចរអាជាងគេ ក្នុងអាជីបជាគ្រូបង្វឹកច្រើនឆ្នាំមកនេះ។

បុរស​រហ័ស​នាម Special One ធ្លាប់​បាន​និយាយ​ថា៖ “Gasperini គឺ​ជា​អ្នកចាត់ការ​ដែល​បង្កើត​ពេលវេលា​ពិបាក​សម្រាប់​ខ្ញុំ​ខ្លាំង​បំផុត ដោយ​រៀងរាល់​ពេល​ដែល​ខ្ញុំ​ផ្លាស់ប្ដូរ​តាក់តិច​លេងគាត់​គឺ​តែងតែ​អាច​ចាប់​បានពោល​បើ​ផ្លាស់ប្តូរ៣ដង គាត់​ចាប់​បាន​ទាំង៣ដង ហើយ​នាម​ជា​អ្នកចាត់ការ​មួយ​រូប ខ្ញុំ​គិត​ថា​រឿង​បែប​ហ្នឹង​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់”។

គួរបញ្ជាក់ថា លោក Jose Mourinho បាន​ប្រលូក​ក្នុង​អាជីព​ជា​អ្នកចាត់ការ​តាំង​ពី​ឆ្នាំ ២០០០ ស្រប​ពេល​ដែល​លោក Pep Guardiola ចាប់​ផ្តើម​នៅ​ឆ្នាំ ២០០៧។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នកចាត់ការ​ដែល​ជោគជ័យ​ខ្លាំង​បំផុត​មួយ​នៅ​តំបន់​អឺរ៉ុប ដែល​ម្នាក់ៗ​ឈ្នះ​ពាន​តូច​ធំ​មិន​ក្រោម១០ឡើយ៕

Facebook Comments
Loading...