អ្នកប៉ះពាល់ «ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា» សរុបទាំងអស់ចំនួន ១១៣០៥នាក់ ក្នុងនោះមាន៣២នាក់ ឆ្លងវីរុសកូវីដ-១៩

0
877

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ១១,៣០៥នាក់ ដែលក្នុងចំនួននេះ មានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប៣២នាក់ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ និងមណ្ឌលសុខភាពចាក់អង្រែ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ។

តាមក្រសួងសុខាភិបាល នៅថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានយកវត្ថុសំណាក ដែលនៅសល់កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន១០៧សំណាក បូកបន្ថែម និងវត្ថុសំណាកដែលទទួលបាននៅថ្ងៃដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៥២៣សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ២២៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានជាសះស្បើយឡើយ។ ករណី​វិជ្ជមានខាងលើ​ រួមមាន៖ ១. បុរស​ជនជាតិ ​ខ្មែរ ​ឈ្មោះ ​អ៊ុ​ តារា​ អាយុ ២១ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល​ សង្កាត់​បឹង​ទំ​ពន់​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ អ្នកជំងឺនេះ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ ​ឈ្មោះ​ ញិ​ល​ សុខ​កូឡា​ ភេទប្រុស​អាយុ ២២ ឆ្នាំ​ធ្វើការ​នៅ Pedro ផ្លូវ​ព្រះសីហនុ ​ដែល​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ -១៩ នៅ​ថ្ងៃទី ០៣ ខែធ្នូ​ឆ្នាំ ២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក ​របស់​បុគ្គល​ខាងលើ​នេះ​ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ ​គឺ​វិជ្ជ​មាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​ប៉ាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​ជ​ធានី​ភ្នំពេញ​។ និងទី២. ជាស្ត្រី​ជនជាតិ​ខ្មែរ​ ឈ្មោះ ​ជី​ ពេជ្រ​ឆា​រ៉ា​ អាយុ ២៩ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

តាមក្រសួងសុខាភិបាល ស្ត្រី​រូប​នេះ​ ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ​ ធ្លាប់បាន​ចូល​ក្នុង​ហាង Zendo បឹង​កេងកង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​ម៉ោង ២០:៣០ នាទី​យប់ (ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ​) ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣២នាក់ហើយ ហើយរហូតមកដល់ពេលនេះ ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៤៨ករណី ក្នុងនោះអ្នកជំងឺ៣០៦ បានជាសះស្បើយ។ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

 

Facebook Comments
Loading...