ភ្នំពេញ ៖ កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា មានវត្តមានក្នុង ព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៃ ONE Championship នៅប្រទេសសឹង្ហបុរី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះដោយជួបជាមួយ កីឡាករចិនលោក XIE WEI ក្នុងប្រភេទ Fly Weight។
កីឡាករមានជំនាញទាំងប្រដាល់គុនខ្មែរ ល្បុក្កតោ ការ៉ាតេ យុទ្ធគុនខម យូដូ តេក្វាន់ដូ និងវ៉ូវីណាម ចាន់ រតនា ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលទទួលបានជោគជ័យខ្លាំងក្នុងការប្រកួត ONE ដោយរូបគេចាប់ផ្តើមប្រកួតតាំងពីមានប្រាក់តម្លៃខ្លួន ១ពាន់ដុល្លារ រហូតបាន៣ពាន់ដុល្លារ ខណៈចាន់ រតនា បានឈ្នះ៣ លើកជាប់ៗគ្នានោះ គឺឈ្នះ Abrou Fernandes, Rudy Agustian និងឈ្នះ Gustavo Balart កាលពីខែសីហា ឆ្នាំ២០១៩។
បន្ទាប់ពីបាត់មុខពីពិភពប្រដាល់មួយរយៈដោយសារតែជំងឺកូវីដមក ពេលនេះកីឡាករពូកែប្រើស្នៀតពិសេសចាន់ រតនា មានឈ្មោះវ៉ៃនៅក្នុងព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៃONE Championship នៅប្រទេសសឹង្ហបុរី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលនឹងត្រូវប៉ះគ្នាជាមួយ កីឡាករចិនលោក XIE WEI ក្នុងប្រភេទ Fly Weight។ ការប្រកួតដ៍គ្រោះថ្នាក់មួយប្រព្រិចភ្នែកនេះ មិនទាន់មានអ្នកណាហ៊ានអះអាងមុនថា កីឡាករកម្ពុជា ឬកីឡាករចិន ជាអ្នកឈ្នះនោះទេ។ ចាំមើលការប្រកួតលើកទី៤ក្នុង ONE របស់ចាន់ រតនា ដែលត្រូវជួបជាមួយកីឡាករចិនលោក XIE WEI នរណាជាអ្នកឈ្នះ?៕