ក្មេងប្រុស២នាក់បាននាំគ្នាទៅលេងទឹក ហើយលង់លិចបាត់ក្នុងទន្លេម្នាក់អស់ជាច្រើនម៉ោងទើមរកឃើញ

0
898

ភ្នំពេញ ៖ ក្មេងប្រុស២នាក់បាននាំគ្នាទៅលេងទឹក ហើយលង់លិចបាត់ក្នុងទន្លេ ម្នាក់អស់ជាច្រើនម៉ោងត្រូវបានសាច់ញាតិរាវរកឃើញ និងនាំគ្នាទ្រហោយំយ៉ាងសោកសៅជាទីបំផុតកាលពីវេលា រសៀលថ្ងៃទី០៣ខែ ធ្នូឆ្នាំ ២០២០ នៅចំណុចច្រាំងទន្លេ នៅក្បាលជ្រោយចង្វារ មុខសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្មេងប្រុសរូបនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ ផល្លី តារារាជ ហៅវិទូអាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាសាកួរ៉ា ក្បាលជ្រោយចង្វារ ស្នាក់នៅ  ក្បែរកន្លែងកើតហេតុ។

តាមព័ត៌មានអោយដឹងថា ក្មេងប្រុសបានលង់ទឹក លិចបាត់រកសពពុំឃើញតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ខណះពេលដែលក្មេងរូបនោះរួមជាមួយក្មេងប្រុសម្នាក់ទៀត លោតទឹកហែលលេង នៅក្បាលជ្រោយចង្វារ មុខព្រះបរមរាជវាំងក្បែរសណ្ឋាគាសុខា។ តាមព័ត៌មាអោយដឹងទៀតថា បន្ទាប់លិចបាត់ក្មេងម្នាក់ ក៍បានទៅប្រាប់ក្រុមគ្រួសារ ក៍បាននាំគ្នារាវរកអស់ជាច្រើនម៉ោងតែរកពុំឃើញ បន្ទាប់មកបានជួលជនជាតិអ៊ិស្លាមងូតរកក្នុងតម្លៃ១ពាន់ដុល្លារ ក៍បានរាវរកឃើញនៅវេលាម៉ោងប្រមាណ៤និង ២០នាទី រសៀលថ្ងៃទី០៣ខែ ធ្នូឆ្នាំ២០២០។ បន្ទាប់ពីប្រទះសពកូន ឪពុក និងម្តាយក៍យំស្រែក និងអាល័យកូន ដែលបានស្លាប់ទាំងវ័យក្មេងបែបនេះ។សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃនៅឈាបនដ្ឋាន វត្តប្រជុំសារគរ៕

Facebook Comments
Loading...