កីឡាបរទេស ៖ លោក Zidane បានអះអាងថានឹងមិនលាឈប់ពីតួនាទីអ្នកចាត់ការក្រុម Real Madrid នោះទេ បើទោះជាលទ្ធផលនៅប៉ុន្មានប្រកួតមកនេះមិនបានល្អក៏ដោយ ដោយបន្ដដឹកនាំក្រុមនិងស្វែងរកឱកាសល្អឡើងវិញមិនខាន នៅការប្រកួតក្រោយៗទៀត។
ក្រុម Real Madrid បានចាញ់ក្រុមShakhtar Donetsk ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League សប្ដាហ៍ទី៥។ បរាជ័យនេះ បានធ្វើឱ្យក្រុមរបស់លោក Zidane ត្រូវការឈ្នះដាច់ខាតសម្រាប់ការប្រកួតចុងក្រោយ ប្រសិនបើចាញ់នោះឱកាសទៅវគ្គ១៦ក្រុមចុងក្រោយមិនអាចកើតឡើងបានឡើយ។
បើទោះជាដឹកនាំក្រុមមិនបានល្អនារដូវកាលនេះក៏ដោយ ក៏លោក Zidane មានទំនុកចិត្តថាលោកអាចកែប្រែស្ថានការណ៍បានវិញមិនខាន។ អ្នកចាត់ការបារាំងរូបនេះ បន្ដថានឹងមិនចាកចេញពីតំណែងឡើយ ដោយបន្ដដឹកនាំក្រុមនិងស្វែងរកឱកាសល្អឡើងវិញមិនខាន៕