Home ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

Block title

សម្ដេចតេជោ ហ៊ុន សែន ! ស្វាគមន៍មន្ត្រីគណបក្សនយោបាយនានា មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែបុគ្គលម្នាក់ប៉ុណ្ណោះ

ភ្នំពេញ ៖ លើកឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្វាគមន៍ជាថ្មីដល់មន្ត្រីគណបក្សនយោបាយនានា ដែលមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែបុគ្គលម្នាក់ប៉ុណ្ណោះដែលសម្ដេចមិនទទួលឡើយ នោះគឺជនក្បត់ជាតិ៣ជំនាន់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ...

ក្រុមហ៊ុនចិន នឹងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់

ភ្នំពេញ ៖ ក្រុមហ៊ុនចិន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា នឹងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់។ នេះបើតាមឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ទូ ហ្វី (Du Fei) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម...

ឯកឧត្តម សុខ សម្បត្តិ ! មន្ត្រីភ្នាក់ងារតំណាងគណបក្ស ត្រូវទទួលបន្ទុកជាភ្នែកច្រមុះរបស់គណបក្ស ក្នុងការតាមដានដំណើរការ នៃការប្រព្រឹត្តទៅរបស់ គ.ជ.ប

ភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធី "វគ្គបំប៉នភ្នាក់ងារគណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣- នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សម្បត្តិ ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា មន្ត្រីភ្នាក់ងារតំណាងគណបក្សចំនួន ២១០នាក់ ដែលត្រូវទទួលបន្ទុកជាភ្នែកច្រមុះរបស់គណបក្ស...

ប្រមុខការទូតអាមេរិកកំពុងពិចារណាលើដំណើរទស្សនកិច្ចទៅកាន់ចិន ចំពេលមានភាពតានតឹង

បរទេស ៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន អាចនឹងកំណត់ពេលវេលាឡើងវិញនូវដំណើរទស្សនកិច្ច ដែលបានលុបចោលទៅកាន់ប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលមហាអំណាចទាំងពីរព្យាយាមកាត់បន្ថយភាពតានតឹងសាជាថ្មី។ ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែកុម្ភៈឆ្នាំនេះ ប៉ុន្តែបានលុបចោលការធ្វើដំណើរនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថា ជាបាឡុងចារកម្មរបស់ចិននៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសទាំងពីរបានផ្តល់ការវាយតម្លៃជាវិជ្ជមាន នៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងប៉េកាំង ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលរួមមានលោក Daniel Kritenbrink អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា...

លោកឃួង ស្រេង ! ប្រជាពលរដ្ឋត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ

ភ្នំពេញ ៖ លើកឡើងក្នុងលោក ពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាង១០០០ ប័ណ្ណ នៅបរិវេណ សាលាសង្កាត់ពន្សាំងកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ បើមិនដូច្នេះ នឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធានាគារ។ លោក ឃួង...