សាហាវណាស់! លួចបង្កប់គ្រឿងញៀន តាមចំណីសត្វជិត១០០គីឡូផ្ញើពីអាល្លឺម៉ង់តាមប្រៃសណីយ៍កម្ពុជា

0
2131


ភ្នំពេញ៖ សមត្ថកិច្ចបានប្រាប់អោយដឹងថានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន មកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង។

សេចក្តីរាយការណ៍បានបញ្ជាក់ថា បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើចេញពីប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និងរឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប៩៨គីឡូក្រាម

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

Facebook Comments
Loading...