រងរបួសធ្ងន់២នាក់ ស្លាប់ម្នាក់ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍

0
1230

ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង១៦នឹង៤៥នាទី ថ្ងៃទី១២ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដែលបណ្តាលអោយស្លាប់បាត់បង់ជីវិតមនុស្សស្រីម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងសែនមនោរម្យភ្លាមៗតែម្តង បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងនៅលើដងផ្លូវជាតិលេខ76Aត្រង់ចំនុចទល់មុខផ្សារកែវសារ៉ាន់ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូចំនួន៣នាក់ម៉ាកHONGDAឆ្នាំ2011ព័ណខ្មៅ ពាក់ស្លាកលេខៈតាកែវ1F46-72 ដោយមានអ្នករួមដំណើរចំនួន២នាក់ជាមួយ ពេលមកដល់ចំនុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកបរក្នុងល្បឿនលឿន និងចំកន្លែងផ្លូវកោងបណ្តាលអោយដួលស្លាប់មនុស្សស្រីម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចដដែលអោយដឹងបន្តថា អ្នកបើកបរម៉ូតូឈ្មោះ ពៅ សុផាត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ជាចៅសង្កាត់សុខដុម រស់នៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យរងរបួសរលាត់ចិញ្ចើមឆ្វេង កន្ទុយភ្នែកឆ្វេង បបូមាត់លើខាងឆ្វេងធ្ងន់ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ វ៉ា ចន្ធី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូរងរបួសក្រោមកន្ទុយភ្នែកខាងស្តាំ ព្រមទាំងបបូមាត់ខាងស្តាំធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឌឿន ភេទស្រី បានស្លាប់នៅនឹងកន្លែងកើតហេតុ។

បន្ទាប់មកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងសែនមនោរម្យ៕ ដោយ៖ មនោរម្យ

Facebook Comments
Loading...