Block title

ប្រធានក្រុមប្រឹក្សាខណ្ឌ កោតសរសើរ គណៈអភិបាលខណ្ឌបឹងកេងកង និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ដែលអនុវត្តការងារបានល្អក្នុងបឹងកេងកង

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ខែមេសានេះ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានសសើរដល់គណអភិបាលខណ្ឌ និងបណ្តាអង្គភាពពាក់ព័ន្ធដែលអនុវត្តការងារបានល្អនាពេលកន្លងមក ហើយក៍បានស្នើឲ្យរដ្ឋបាលខណ្ឌ យកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាស បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី និង ក្រុមប្រឹក្សាខណ្ឌនាពេលខាងមុខ។ លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបានលើកឡើងថា ក្នុងខែមេសា កន្លងមកនេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ...

ដោយគោរពតាមការណែនាំពីលោក សុខ សម្បត្តិ កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃ

ភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃ និងអត់មានសណ្ដាប់ធ្នាប់យកផ្លូវនិង ចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងការចតរថយន្តគ្មានសណ្តាប់ធ្នាប់ជាដើមនេះ គឺដើម្បីសោភ័ន្ធភាពរាជធានីភ្នំពេញ និងសុខសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈតែប៉ុណ្ណោះ។ លោកមាស សំបូរ ប្រធានប្រជាការពារខណ្ឌបានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រ...

លោក សុខ សម្បត្តិ ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងភរិយា ព្រមទាំង ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខណ្ឌបឹងកេងកង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

ភ្នំពេញ ៖ ដោយមានការសំណូមពរពីអតិថិជនមួយចំនួន ជុំវិញការសាងសង់ផ្ទះយឺតយ៉ាវ ឲ្យមាន ការដោះដូរផ្ទះ យកដីនៅតម្លៃស្មើរ បុរីឡេងណាវ៉ាត្រាបានធ្វើតាមសំណើរទាំងនោះ ហើយអតិថិជន មួយចំនួនធំកុំពុងតែទទួលយកការដោះដូរដីនោះ នៅតម្លៃទីផ្សារស្មើរ ដោយសប្បាយចិត្ត មិនមានការបង្ខិតបង្ខំឡើយ។ នេះបើផ្អែកលើ សារសំឡេង អមដោយវីដេអូផ្ទះ ដែលផេកផ្លូវការ បានផុសមុននេះ។ «អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់បែបនេះថា សូមពុកម៉ែ បងប្អូនទាំងអស់គ្នាជាទីគោរពឱ្យបានជ្រាបពាក់ព័ន្ធនឹងការដោះដូរនេះគឺចំពោះតែបងប្អូនដែលមានតម្រូវការយកទ្រព្យទៅប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន កន្លងទៅបងប្អូនគាត់ធ្លាប់ដូរមកផ្ទះនៅទួលពង្រ...

សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រមូលផ្ដុំគ្នាដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទៅស្ថានទូតវៀតណាម ទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម

ភ្នំពេញ ៖ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដឹកនាំដោយ សឺន ជុំជួន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានប្រមូលផ្ដុំធ្វើនៅក្នុងវត្តសាមគ្គីរង្ស៊ី ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំ។ ការប្រមូលផ្តុំនេះ ក្នុងគោលបំណងដាក់បញ្ញត្តិទៅស្ថានទូតវៀតណាម តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។...