ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ និងភរិយា បរិច្ចាគថវិកា០៨លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ចាក់ការពារប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីមេរោគដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ហើយបងប្អូនប្រជាពលរដ្ឋអាចចូលរួមបានទាំងអស់គ្នាតាមរយៈ ប្រភពមួយចំនួនរួមាន៖ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី៤ទៀតនៅ1-ធនាគារអេស៊ីលីដា, 2-ភ្នាក់ងារវីង (Wing), 3-ធនាគារវឌ្ឍនះ 4-ធនាគារកាណាឌីយ៉ា ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ 1)-សម្រាប់វីង ( Wing) គណនីប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ 2)-ចំពោះអេស៊ីលីដា គណនីប្រាក់រៀលគឺ 00010556999989, ប្រាក់ដុល្លារគឺ 00010556999999។ 3)-ចំពោះធនាគារវឌ្ឍនះ គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7។4)-ចំពោះធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557៕