បន្ទាប់ពីក្រុមធ្លាក់ចេញពីពាន​ Champions League​ ក្រុមUnited ​នឹង​ក្លាយ​ជា​ក្រុមល្អ​ប្រជែង​ពាន​រង្វាន់Europa League

0
976

កីឡាបរទេស ៖ អ្នក​គាំទ្រ​ក្រុម Man Utd ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត បន្ទាប់ពីក្រុមធ្លាក់ចេញពីពាន​ Champions League​ ដែល​ពួកគេ​លេង​ចាញ់​ក្រុម Leipzig ​នៅ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​ចុង​ក្រោយ តែក្រុម​បិសាច​ក្រហម Manch​ester United ​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់ Europa League ល្អនារដូវកាលនេះ។

ក្នុងការធ្លាក់មកលេងពាន​រង្វាន់ Europa League នេះដែរលោក Jose Mour​inho អតីត​ក្រុម Man Utd នេះដែរបាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manch​ester United ​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់ Europa League ល្អ​ជាង​គេ​នៅ​រដូវ​កាល​នេះ​។

​ក្រុម​បិសាច​ក្រហម ​បាន​ធ្លាក់​មក​លេង​នៅ​ពាន​រង្វាន់ Europa League ​បន្ទាប់​ពី​ពួកគេ​លេង​ចាញ់​ក្រុម Leipzig ​នៅ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​ចុង​ក្រោយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​ការ​ធ្លាក់​មក​លេង​នៅ​លីគ​កម្រិត​២​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Man Utd ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​តាំង​ពី​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​មក គឺ​បិសាច​ក្រហម​ឈរ​នៅ​កំពូល​តារាង​ជាប់​ជា​និច្ច តែ​ចុង​ក្រោយ​បែរ​ជា​ធ្លាក់​ទៅ​វិញ។សម្រាប់​វត្តមាន Man Utd ​នៅ​ពាន Europa League ​នេះ​ដែរ ​ត្រូវ​បាន​លោក Jose ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​អះអាង​ថា​៖ “ក្រុម​ដែល​ធ្លាក់​ពី Champions League តែងតែ​ជា​ក្រុម​ខ្លាំង​មួយ។​ ច្បាស់​ណាស់​ពេល​នេះ Manchester United ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​នេះ។ ​ជាក់​ស្ដែង ​ពួកគេ​មាន​កម្រិត​លេង​មិន​សម​ជាមួយ​ពាន Europa League ​ឡើយ”៕

MANCHESTER, ENGLAND – NOVEMBER 24: The Manchester United team (Back Row L-R: David de Gea, Edinson Cavani, Donny van de Beek, Aaron Wan-Bissaka, Harry Maguire, Victor Lindelof. Front Row L-R: Alex Telles, Fred, Anthony Martial, Marcus Rashford, Bruno Fernandes) lines up ahead of the UEFA Champions League Group H stage match between Manchester United and İstanbul Basaksehir at Old Trafford on November 24, 2020 in Manchester, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Matthew Peters/Manchester United via Getty Images)
Facebook Comments
Loading...