រមណីយដ្ឋានភ្នំ៥៣ មានទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ,មានរូងមួយ ជាកន្លែងទីសក្ការៈបូជាផងដែរ

0
1317

បាត់ដំបង ៖ ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមណីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជាដែល បន្សល់ទុកជាយូរណាស់មកហើយ ហើយភ្នំ៥៣ ជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែង ទើបរៀបចំនាដើមឆ្នាំ២០​២០នេះ កំពុងបង្ហាញសម្រស់ ធម្មជាតិបង្អួតភ្ញៀវទេសចរឱ្យមកកម្សាន្តម្ដងហើយម្ដងទៀត។

យើងអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះ ពីក្រុងបាត់ដំបងចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមាន ចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាង ឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ។
អ្នកស្រីវ៉ាន់ សុគន្ធា ម្ចាស់រមណីយដ្ឋានទេសចរណ៍ភ្នំ៥៣បានឱ្យដឹងថា ទីនេះមានភ្ញៀវទេសចរមកលេងកើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ចំណុចពិសេសនៅទីនេះដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត គឺ មានទឹកធ្លាក់ ខ្យល់អាកាសបរិសុទ្ធ និង អាចមើលទេសភាពធម្មជាតិពីលើកំពូលភ្នំ ផងដែរ ។ភ្ញៀវទេសចរមួយក្រុមដែលតែងតែមកលេងកម្សាន្តនៅទីនេះបានសម្តែងការចាប់អារម្មណ៍របស់ខ្លួនថា ទីនេះពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ វាមានខ្សល់អាកាសបរិសុទ្ធនិងមានទេសភាពធម្មជាតិគួរឱ្យទាក់ទាញ។

ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមណីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជាដែល បន្សល់ទុកជាយូរណាស់មកហើយ ។ម្ចាស់រមណីយដ្ឋានខាងលើបញ្ជាក់ថា រូងនេះធ្លាប់ជាកន្លែងដែលដូនជី ឬ អ្នកកាន់សីល នានាមកពីទីជិតឆ្ងាយ មកតាំងសមាធិឬសូត្រធម៌ ។ ដោយអ្នកស្រុកទីនេះដំណាលថា ពួកគាត់បានតោងថ្មចុះជម្រៅប្រមាណ​១៥ម៉ែត្រ ដល់ល្អាងមួយដែលមានទីធ្លាប្រមាណ២០ម៉ែត្រនិងមានសីតុណ្ហភាពត្រជាក់ស្រេង ។
បច្ចុប្បន្ន រូងនេះកំពុងធ្វើការរៀបចំឱ្យមានជណ្តើរចុះជម្រៅ១៥ម៉ែត្រ សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និងអុជធូបទៀន គោរពបូជាក្នុងល្អាង ដ៏ត្រជាក់មួយនេះ។រមណីយដ្ឋាន​ទឹក​ធ្លាក់ភ្នំ៥៣ ត្រូវបានក្រសួងទេសចរណ៍ចេញអាជ្ញាបណ្ណទេសចរណ៍ឱ្យប្រកបអាជីវកម្មជាផ្លូវការ ដោយដាក់ឈ្មោះទឹកធ្លាក់៥៣ភ្នំព្រឹក ដែលជាប្រភេទរមណីយដ្ឋានទេសចរណ៍ ថ្នាក់កែច្នៃ(ថ្មី)។អ្នកស្រី វ៉ាន់ សុគន្ធា បានមានប្រសាសន៍ឱ្យដឹងថា អ្នកស្រីកំពុងតែរៀបចំតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំ៥៣នេះ ឱ្យកាន់តែទាក់ទាញបន្ថែមទៀត ក្នុងនោះមានរៀបចំឱ្យមានទឹកធ្លាក់បន្ថែម និង កន្លែងបោះតង់ជាដើម៕

Facebook Comments
Loading...