ពូជត្រសក់ផ្អែមជប៉ុន ដាំរយៈពេល៦០ថ្ងៃទទួលបានផលក្នុង១ហិកតាពី២៥ទៅ៣០តោន

0
1231

មណ្ឌលគិរី ៖ ពូជត្រសក់ផ្អែមជប៉ុន ដាំរយៈពេល៦០ថ្ងៃទទួលបានផលក្នុង១ហិកតាពី២៥ទៅ៣០តោន ហើយមានតម្លៃខ្ពស់ក្នុងទីផ្សារទំនើប ដែលក៏ប៉ុន្មានឆ្នាំចុងក្រោយនេះមានការដាំពូជត្រសក់ផ្អែមរបស់ប្រទេសជប៉ុន ច្រើននៅប្រទេសកម្ពុជាពិសេសនៅខេត្តមណ្ឌលគិរី។

តាមការលើកឡើងរបស់លោក រ៉ាដូ អ្នកបច្ចេកទេសដាំដំណាំកសិកម្មនៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងការដាំត្រសក់ផ្អែមពូជរបស់ជប៉ុនដែលជាពូជធម្មតានៅក្នុងផ្ទៃដី១ហិកតាអាចទទួលបានផលពី២៥តោនទៅ៣០តោន និងទទួលផលបានក្នុងរយៈពេល៦០ថ្ងៃ។លោក រ៉ាដូ បន្តថាត្រសក់ផ្អែមនេះលក់ចេញបានតម្លៃក្នុង១គីឡូក្រាមថ្លៃ៥០០០រៀលទៅ៦០០០រៀល។

ចំពោះការដាំដុះត្រសក់ផ្អែមពីជប៉ុននេះអាស្រ័យទៅលើបច្ចេកទេស និងមួយទៀតក្នុងរដូវវស្សាក្នុងការថែទាំមិនឲ្យមានសត្វល្អិតបំផ្លាញ។ លោករ៉ាដូ កសិករភូមិទួល ខេត្តមណ្ឌលគិរីបានបញ្ជាក់ទៀតថាមានពូជត្រសក់ផ្អែមមួយទៀតដែលជាពូជឈ្មោះថា ត្រសក់ផ្អែមសំណាញ់ មានតម្លៃខ្ពស់ក្នុងទីផ្សារទំនើបដោយក្នុងមួយផ្លែ(១.៥គីឡូក្រាម)បានថ្លៃចាប់ពី១៥ដុល្លារទៅ២០ដុល្លារ តែបើឈ្មួញយកទៅលក់បន្តអាចបានថ្លៃរហូតដល់១ផ្លែ ៣៩ដុល្លារទៅដល់៤០ដុល្លារ ដោយសារតែពូជត្រសក់ផ្អែមនេះមានរសជាតិផ្អែមឈ្ងុយ៕

Facebook Comments
Loading...