គម្រោងបុរី ឡេង ណាវ៉ាត្រា 6A កំពុងបន្តមានវឌ្ឍនភាពជារៀងរាល់ថ្ងៃ ដោយឈរលើគោលការណ៍ទំនួលខុសត្រូវ ដោយគិតត្រឹមថ្ងៃទី៨ ខែឧសភានេះ បុរីបានបញ្ចប់ការសាងសង់ទាំងស្រុងសរុបចំនួន 3,358ផ្ទះ និងកំពុងសាងសង់បានជាងមួយពាន់ផ្ទះហើយ។
បុរីឡេង ណាវ៉ាត្រា 6A បានបង្ហាញរបាយការណ៍សាងសង់តាមប្លុកនីមួយៗ សម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ឲ្យដឹងថា វឌ្ឍនភាពសាងសង់ផ្ទះបានបញ្ចប់ 3,358ផ្ទះ ផ្ទះកំពុងសាងសង់ជាងមួយពាន់ផ្ទះ។ ក្រុមការងារបុរីបានបន្តចាក់ដី ប្រគល់ផ្ទះជូនអតិថិជន និងសម្រសម្រួលជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម...