រន្ទះបាញ់ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញទើបត្រឡប់មកពី តោះត្រល់ បណ្តាលឲ្យបុគ្គលិកអាកាសយានដ្ឋាន២នាក់បានរងរបួស

0
767

បុគ្គលិកអាកាសយានដ្ឋាន ២ នាក់បានរងរបួស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញ (Vietnam Airlines) ត្រូវរន្ទះបាញ់ពេលចតនៅអាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញ។

រន្ទះបានវាយប្រហារយន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញនៅឯអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញនៅម៉ោងប្រហែល ៧ យប់កាលពីថ្ងៃចន្ទទី ១០ ខែតុលា បន្ទាប់ពីវាបានធ្វើដំណើរមកពីកោះត្រល់ (Phu Quoc)។ យន្តហោះនេះបានចតនៅព្រលានយន្តហោះ ខណៈអ្នកដំណើរទាំងអស់បានចេញរួចហើយ។

នៅពេលនោះមានភ្លៀងធ្លាក់ខ្លាំង ហើយបុគ្គលិកពីរនាក់នៃក្រុមហ៊ុន Vietnam Airport Ground Services Company Limited (VIAGS) អាយុ ៥៣ ឆ្នាំ ឈ្មោះ Nguyen Duc Th និងម្នាក់ទៀតឈ្មោះ Vo Khac H. អាយុ ៣៤ ឆ្នាំកំពុងឈរនៅក្បែរយន្តហោះ ខណៈដែលពួកគេកំពុងរៀបចំសម្រាប់ជើងហោះហើរមួយផ្សេងទៀត។ ឧបទ្ទវហេតុនេះបានធ្វើឱ្យ លោក Th. ពិបាកដកដង្ហើម និងភ័យស្លន់ស្លោ ខណៈដែល លោក H. ឈឺក្បាល វិលមុខ និងភ័យស្លន់ស្លោ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។  ក្រោយមកពួកគេស្ថិតក្នុងស្ថានភាពស្ថិរភាព ប៉ុន្តែត្រូវបានណែនាំឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ២៤ ម៉ោង ដើម្បីត្រួតពិនិត្យបន្ថែម។

រន្ទះបាញ់បានបណ្តាលឱ្យមានប្រហោងប្រហែល ០,៥ សង់ទីម៉ែត្រនៅលើយន្តហោះ។ យន្តហោះនេះត្រូវបានផ្អាកពីប្រតិបត្តិការ ដើម្បីជួសជុល៕

Facebook Comments
Loading...