ក្រុមការងារចុះជួយ ខណ្ឌ សង្កាត់ ត្រូវខិតខំបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបកាន់តែមានជំនឿ មកលើគណបក្សប្រជាជនកម្ពុជា បន្ថែមទៀត

0
579

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយ ខណ្ឌ សង្កាត់ នាព្រឹកថ្ងៃទី១៦ ខែតុលានេះលោក ឃួង ស្រេង ប្រធានគណកម្មធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ក្រុមការងារទាំងអស់ ត្រូវធ្វើអ្វីល្អៗបន្ថែមទៀត បន្ទាប់ពីយើងបានទទួលសម្លេងគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងការបោះឆ្នោត ឃុំ សង្កាត់ កាលពីឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ដោយយើងខិតខំបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋគាត់កាន់តែមានជំនឿ និងអូសទាញអ្នកដែលស្ទាក់ស្ទើរ ព្រមទាំងអ្នកថ្មីមកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អោយច្រើនកុះករនាឆ្នាំ២០២៣ ខាងមុខនេះបន្តទៀត។

លោកបន្តថា គណបក្សសង្កាត់ត្រូវតែប្រឹងទ្វេដងបន្ថែមទៀត ថែទាំសមាជិកចាស់កុំឲ្យរំលងដោយត្រូវប្រមូលគ្នីគ្នាដើម្បីគាំទ្រ និងមុខសញ្ញាដែលត្រូវជម្រុញ ដើម្បីឲ្យស្រលា​ញ់គ្នាឲ្យបានច្រើន។ ជាងនេះទៅទៀតត្រូវគៀងគរពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលដល់អាយុគ្រប់បោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ អោយទៅចុះឈ្មោះបោះឆ្នោត និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។

លោកប្រធានក្រុមការងារ បានឲ្យដឹងទៀតថា ចាប់ពីពេលនេះទៅក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង សហាការគ្នាទៅវិញទៅមក ដោយត្រូវចូលរួមដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗទាំងអស់គ្នា ជាពិសេស​សក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានច្បាស់ លោកឧទាហរណ៍ថា បើមានទីធ្លាធំនោះគេមកដណ្តើមយើងបានមួយចំណែកណាខ្លះហើយ តែបើយើងប្រឹងប្រែងធ្វើឲ្យមានទីធ្លាតូចនោះគឺមិនមាននរណាមកដណ្តើមយើងបាននោះទេ។

ជាចុងក្រោយលោក ក៍បានលើក​ឡើងផងដែរ​ ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​មន្ត្រីបក្សទាំង​អស់​នៅ​​ថ្នាក់ខណ្ឌ សង្កាត់ និង​ភូមិ ដែលតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រ​ទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អ​ភិ​វឌ្ឍន៍​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ទាំងមូល​។

គួបញ្ជាក់ថា ក្នុងឱកាសនោះផងដែរលោកឃួង ស្រេង ក៍បានឧប្បត្ថម្ភដល់សង្កាត់ទាំង៥ ក្នុង១សង្កាត់ទទួលបានអង្ក២តោន និងថវិការ២លានរៀលផងដែរ៕

 

Facebook Comments
Loading...