សំរាមក្នុងទឹកប្រមាណ ២០តោនក្នុងមួយថ្ងៃនឹងត្រូវប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

0
683

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនានេះ បានទទួលជួបលោក Clemens Nepomuk Feigl ប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH, លោកបណ្ឌិត Tilman Petter Flöhr ប្រធានផ្នែកបច្ចេកទេសនិងជាសហស្ថាបនិក Everwave GmbH និងលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងក្រុមការងារ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។

លោក Clemens Nepomuk Feigl បានថ្លែងនូវសេចក្តីរីករាយដែលបានជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្រី្តក្រសួងទេសចរណ៍ និងមានឱកាសបង្ហាញយុទ្ធនាការ សម្អាតទន្លេជាប្រវត្តិសាស្ត្រនេះ។ យុទ្ធនាការនេះនឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។ សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវយកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់៕

Facebook Comments
Loading...