ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្ទាល់ ក្នុងក្របខណ្ឌក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងពីថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ថោង ខុន ដែលទទួលបានការប្រគល់សិទ្ធិជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១មក ហើយឯកឧត្តមបណ្ឌិតបានកោះហៅសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ ត្រៀមចូលរួមកិច្ចប្រជុំ នាខែមេសាខាងមុខ៕
Facebook Comments
Loading...