Home Authors Posts by chenda sun

chenda sun

3336 POSTS 0 COMMENTS

Block title

អាជ្ញាធរខណ្ឌបឹងកេងកង បង្កើនការយកទុកដាក់ លើសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលព្រឹត្តិការសំខាន់ៗ៣ដែលនឹងមកដល់នាពេលឆាប់ៗនេះ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង បានបង្កើនការយកទុកដាក់ត្រៀមលក្ខណៈក្នុងការរៀបចំសន្តិសុខសណ្តាប់ ធ្នាប់ របៀបរយសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍សំខាន់ៗ៣ ក្នុងនោះមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនៅចុខែមេសា កីឡាករកីឡាការិនី ពីតំបន់អាស៊ាន នឹងមកដល់រាជធានីភ្នំពេញ ។បន្ទាប់ទៀតគឺ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអណត្តិទី៧ ដែលរៀបចំឡើងនៅក្នុងខែកក្កដា ។ ដូចនេះ អាជ្ញាធរខណ្ឌ សង្កាត់ រហូតដល់ ភូមិ...

យើងជាសមាជិកបក្សត្រូវរួបរួមសាមគ្គីគ្នា និងត្រូវពង្រីកសមា​ជិកបក្ស ដែលមានឈ្មោះបោះឆ្នោតឲ្យបានច្រើនបន្ថែមទៀត

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រួរសាបក្ស នៃសង្កាត់ទំនុបទឹកនាថ្ងៃទី៣១មីនានេះ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា យើងជាសមាជិកបក្សត្រូវរួបរួមសាមគ្គីគ្នា ការពារ​សមិទ្ធិ​ផល​​ទាំង​ឡាយរបស់​គណៈបក្សប្រជាជន ឲ្យបានស្ថិត​ស្ថេរ​គង់វង្ស ហើយត្រូវពង្រីកសមា​ជិកបក្ស ដែលមានឈ្មោះបោះឆ្នោតឲ្យបានច្រើនបន្ថែមទៀត រួចនាំគ្នាទៅបោះឆ្នោត​ជូនគណៈ​បក្សប្រជា​ជន​ឲ្យបានគ្រប់គ្នា ដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍។ ក្នុងពិធីសំណេះសំណាលនោះផងដែរលោកលោកសុខ សម្បត្តិ ក៍បានលើកឡើងកោតសរសើអំពីការយកចិត្តទុក្ខដាក់របស់គណបក្សមូលដ្ឋានសង្កាត់ ក៏ដូចសាខាបក្សភូមិក្នុងការគ្រប់គ្រងសភាពការ ការចិញ្ចឹមចលនាក្នុងមូលដ្ឋាន ពិសេសការងារពង្រឹងពង្រីកសមាជិកបក្ស។ ហើយលោកប្រធានក៏បានផ្តាំផ្ញើរ អោយគណបក្សសង្កាត់បន្តយកចិត្តទុក្ខដាក់ គ្រប់គ្រងសមាជិកបក្សអោយបានទាំងបរិមាណ និងគុណភាព...

ពិតជាអស្ចារ្យមែន! ក្រោយបានទស្សនាវីដេអូ Trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន»គ្រប់គ្នាព្រឺសម្បុរខ្ញាកតែម្តង!   

ភ្នំពេញ ៖ បទចម្រៀងដ៏អស្ចារ្យផលិតឡើងក្នុងគោលបំណងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ ពេលនេះបានចេញវីដេអូ Trailer ហើយ ។ ដោយនៅមុននេះបន្តិចផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេអូខ្លីរយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរមាន» ក្រោយចំណាយពេលសម្រិតសម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀង ។...

ស្ត្រីម្នាក់លង់និងសម្តីផ្អែមលួងលោមរបស់ប្តី សុខចិត្តប្រមូលប្លង់ដី ដាក់ធនគារជាង៣ម៉ឺនដុល្លា ថាយកទៅធ្វើដើមទុនដាំដំណាំស្វាយច័ន្ទី មានអីប្តីបិតសាប៊ូគូថ រត់បាត់ធ្វើឲ្យប្រពន្ធស្រក់ទឹកភ្នែកគ្មានលុយបង់ធនគារត្រូវគេរឹបអូស 

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ឈ្មោះ សេវ ផើត មានអាយុ២៣ឆ្នាំ ជាជនជាតិដើមភាគតិចច្រាយ រស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានសម្តែងការហួសចិត្ត ចំពោះលោកប្តីដែលជាមន្ត្រីយោធា ឈ្មោះ ប៉ូយ ខើត ចូលទៅបំរើកងទ័ពនៅអូរពងមាន់ខេត្តស្ទឹងត្រែង ដែលបាន លួងលោម ឲ្យគាត់យកប្លង់ដី ដាក់ធនគារជាង៣ម៉ឺនដុល្លា ថាយកទៅធ្វើដើមទុនដាំដំណាំស្វាយច័ន្ទី និងធ្វើផ្ទះ មានអីបានលុយហើយ...

ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយដោះស្រាយ ថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ ដែលពុំមានលទ្ធភាពក្នុងការបង់

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅ លើកទី៤៦ អណត្តិទី៣ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា នេះ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានស្នើដល់រដ្ឋបាលខណ្ឌសូមជួយ សម្របសម្រួល ជាមួយក្រុមហ៊ុន និងអង្គភាព ប្រមូលនិងគ្រប់គ្រងតម្លៃ សំរាម ឲ្យជួយដោះស្រាយ ថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ នៅក្នុងខណ្ឌព្រែកព្នៅដែលជាខណ្ឌជាយក្រុង ដោយសារសាលាទាំងនោះ មានសិស្សតិច តែមានទីធ្លាធំៗ ...