ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌបឹងកេងកង ណែនាំជម្រុញឱ្យមន្ត្រីបន្តបម្រើពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់

0
206

ភ្នំពេញ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌបឹងកេងកង ណែនាំ និងជម្រុញឱ្យមន្ត្រីទាំងអស់ក្នុងមូលដ្ឋាន ត្រូវបន្តបម្រើពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធិភាពខ្ពស់បំផុត ស្របតាមគោនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយកាន់តែរីកចំរើនខ្លាំងខ្លាបន្ថែមទៀត។

ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ចើញជាអធិបតី ក្នុងការប្រកាសកែសម្រួលសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងដោយមានការអញ្ចើញចូលរួមពីឯកឧត្តមសុខ សម្បត្តិ អភិបាលខណ្ឌ, គណះអភិបាលរងខណ្ឌ, អធិការ, មេបញ្ជាការ, ចៅសង្កាត់ និងមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌជាច្រើនរូបទៀតផងដែរ។

ក្នុងកិច្ចចាប់ផ្តើមពិធី ឯកឧត្តមសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានឡើងអានរបាយការណ៍ជាច្រើន ដែលរដ្ឋបាលខណ្ឌសម្រេចបានដោយភាពល្អប្រសើរ និងបានផ្តល់ជាអត្ថប្រយោជន៍ជូនជាតិ និងប្រជាជន ជូនគណះអធិបតីជ្រាប និងបង្ហាញពីទិសដៅការងារបន្តបន្ទាប់ជាច្រើនទៀត ដែលនឹងចាំបាច់ត្រូវបំពេញឱ្យមានប្រសិទ្ធិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ក្នុងពិធីសំណេះសំណាលឯកឧត្តមសំហេង បុរស បានមានប្រសាសន៍ ណែនាំ និងជម្រុញដល់មន្ត្រីក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ចុះជាប់ជាប្រចាំដើម្បីបន្តការបង្កើនការយកចិត្តទុកដាក់ខ្ពស់ជាមួយការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធិភាពខ្ពស់បំផុត។

ឯកឧត្តមបន្តថា នេះមិនមែនជារឿងថ្មីនោះទេ ដែលយើងទាំងអស់គ្នា ក្នុងនាមមន្ត្រីរាជការ ត្រូវខិតខំក្នុងបុព្វហេតុបម្រើសង្គមជាតិ និងប្រជាជន វាគឺជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដែលត្រូវតែធ្វើជាប្រចាំ ប្រកបដោយសុឆន្ទះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការស្មោះត្រង់បំផុត ព្រោះថា រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិបានខិតខំជាខ្លាំង ក្នុងការធ្វើកំណែទម្រង់ផ្សេងៗជាច្រើន សំដៅឈានទៅរកភាពសុខុដុមរមនា និងការអភិវឌ្ឍន៍ដល់ប្រទេសជាតិ ដូច្នោះហើយក្នុងនាមយើងជាអ្នកប្រតិបត្តិនៅរដ្ឋបាលក្រោមជាតិ គឺត្រូវតែគោរព និងប្រតិបត្តិការងារឱ្យខ្ជាប់ខ្ជួបបំផុតផងដែរ។

ក្នុងនោះផងដែរឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ជាច្រើនរបស់ឯកឧត្តម ជូនដល់មន្ត្រីកំពុងមានវត្តមានក្នុងអង្គពិធីទាំងមូល គ្រាន់ទុកជាគ្រឹះ និងជាទន់សម្រាប់ការយកទៅអនុវត្តកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធិភាពការងារ កាន់តែល្អប្រសើរឡើង ពិសេសសម្រាប់មន្ត្រីក្មេងៗជំនាន់ក្រោយៗ ។

ក្រោយបញ្ចប់កម្មវិធី និងបានធ្វើការប្រកាសសមាសភាពក្រុមការងាររួចរាល់ ឯកឧត្តមប្រធានគណះអធិបតី ក៏បានអញ្ចើញផ្តល់វត្តមានថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងថ្នាក់ខណ្ឌ ក្នុងនោះផងដែរឯកឧត្តមក៏បានឧបត្ថម្ភថវិការដល់មន្ត្រីទាំងអស់ ក្នុងម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...