ភ្នំពេញ ៖ លើកឡើងក្នុងពិធីប្រកាស និងសំណេះ សំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៨៩រូប មកពីមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា រក្សាចាស់បង្កើតថ្មី ហើយថ្មីនិងចាស់គឺមានតម្លៃស្មើរគ្នា។
ឯកឧត្តម បណ្ឌិត បន្តថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ...