ធឿន ធារ៉ា កៀកស្មារជាមួយពុទ្ធ សំបូរ និងគឹម សន សាកស្នៀតគុន និងកីឡាករថៃ

0
928

ភ្នំពេញ ៖ កីឡាករធឿន ធារ៉ា អ្នកប្រដាល់មកពីក្លិបក្រសួងកសិកម្មគុនខ្មែរ ជួបជាមួយកីឡាករថៃManav Thorng ខណៈកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ជួបប្រកួតជាមួយកីឡាករថៃPhit Dam ខណៈកីឡាករគឹម សន អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រ៩១១ ជួបប្រកួតជាមួយកីឡាករថៃ Phlang Num នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ។

កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករថៃManav Thorng ក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។

ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង ស្នៀតប្រកួតរបស់គេចាប់ផ្តើមខ្លាំងដូចមុនវិញហើយ។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងកីឡាករថៃManav Thorng នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាករថៃ Phit Dam ក្នុងប្រភេទ​ទម្ង​ន់​៦០គីឡូក្រាម អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក នៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើតាមការសង្កេតកន្លងមក ពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯការប្រកួតរបស់ពុទ្ធ សំបូរ​ កន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើល​ស្រា​លកីឡាករថៃ Phit Dam ​បានដែរ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្នជាប់ជានិច្ច។ យ៉ាងណាការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ គេ​នៅ​តែ​រំពឹងថា​ពុទ្ធ សំបូរ ជា​អ្នកឈ្នះ​ច្រើនជាងចាញ់។ ចាំមើលកីឡាករពុទ្ធ សំបូរ គេអាច​យក​ឈ្នះលើកីឡាករថៃ Phit Dam ?។ ចំណែកកីឡាករគឹម សន ជួបប្រកួតជាមួយកីឡាករថៃ Phla​ng Num អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករទាំងពីរមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ ចាំមើរវាងកីឡាករគឹម សន និងកីឡាករថៃ Phlang Num នរណាជាអ្នកឈ្នះ៕

Facebook Comments
Loading...