មនុស្សម្នាក់ស្លាប់បណ្តាលមកពីម៉ូតូបើកបុករថយន្តពីក្រោយ

0
928

ភ្នំពេញ ៖ ម៉ូតូម៉ាកQBX បើកបុករថយន្តម៉ាកCHENG LONGពីក្រោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីវេលាម៉ោង២៣ និង២០នាទី ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះឈ្មោះ សួន មុន្នីរ៉ា លើមហាវិថីឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាក QBX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-3260 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ លឹម ចាន់ដែន ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិព្រែកប្រណាក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបុកពីក្រោយរថយន្តឈប់ស្ងៀមមួយគ្រឿងម៉ាក CHENG LONG ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0582 ឈប់ស្ងៀមលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ជិន ជឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង (ឃាត់ខ្លួន)ចំណែកអ្នកបើកបរម៉ូតូ(ស្លាប់នៅកន្លែងកើតហេតុ)។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក QBX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-3260 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយរថយន្តឈប់ស្ងៀមមួយគ្រឿងម៉ាក CHENG LONG ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0582 ឈប់ស្ងៀមលើមហាវិថីឈ្នះៗ (ទិសដៅស្របគ្នា)បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកតៃកុងរថយន្តត្រូវបានប៉ូលិសឃាត់ខ្លួន។

ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្ស០១នាក់ ខូចខាតម៉ូតូធ្ងន់០១គ្រឿង រថយន្តស្រាល០១គ្រឿង។ ក្នុងករណីនេះផងដែរផ្នែកជំនាញប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

Facebook Comments
Loading...