សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី

0
1138

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី យកមកឲ្យរដ្ឋគ្រប់គ្រង់ជាបណ្តោះអាសន្នសិន ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣។ កាលលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធិប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅថ្ងៃទី២២ ខែតុលា នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ បញ្ជាក់ថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញឲ្យមានប្រសិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ យល់ល្អ៤ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញនេះ។

សូមជម្រាបថា កត្តាសំរាមត្រូវបានមហាជនជាច្រើនមានការរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុនស៊ិនទ្រី ដែលមានភាពយឺតយ៉ៅក្នុងការប្រមូលសំរាម ពិសេសនៅតាមរបងសាលារៀន មន្ទីរពេទ្យ និងផ្លូវសាធារណៈជាដើម ដែលជាមូលហេតុបង្កផលប៉ះពាល់ដល់សុខភាព និងសោភ័ណភាពទីក្រុងផងដែរ៕

 

Facebook Comments
Loading...