ឈុត សេរីវ៉ាន់ថង និងផាន រះ ជួបកីឡាករថៃ រីឯមុត ខ្លឹមខ្មៅ ជួបកីឡាករអ៊ូបេគីស្ថាន

0
930

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ដឹកដៃកីឡាករផាន រះ អ្នកប្រដាល់នៃក្លិបតាព្រហ្មមានជ័យ ឡើងសាកវិជ្ជាគុននិងកីឡាករថៃវិថៈយ៉ាយុទ្ធ និងកីឡាករថៃណាក់រ៉ុប ខណៈមុត ខ្លឹមខ្មៅ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ជួបកីឡាករអ៊ូបេគីស្ថានឈ្មោះSAN.JAR នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃវិថៈយ៉ាយុទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមកក្នុងកម្មវិធីនេះ តែកីឡាករថៃវិថៈយ៉ាយុទ្ធ គេធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ជាច្រើននាក់ទៀតផង។

កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជា​មួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។ ​រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ។ តែយ៉ាងណាកីឡាករម្ចាស់ផ្ទះអាចមានប្រៀបលើ កីឡាករភ្ញៀវជាក់ជាមិនខាន។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃវិថៈយ៉ាយុទ្ធ នណាជាអ្នកឈ្នះ?។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃណាក់រ៉ុប ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរក៍ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ពញរោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃណាក់រ៉ុប?។

ចំណែកកីឡាករមុត ខ្លឹម​ខ្មៅ ជួបកីឡាក​រអ៊ូបេគីស្ថានឈ្មោះSAN.JAR ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក គេនៅមិនទាន់ដឹងថាកីឡាករអ៊ូបេគីស្ថានម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើតាមការសង្កេតកន្លងមកកីឡាករដែលហ្វឹកហាត់នៅប្រទេសថៃភាគច្រើនគឺពួកគេ ពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួល មិនទាន់មានកីឡាករកម្ពុជាអាចធ្វើបានដូចពួកគេរនោះឡើយ តែកីឡាករកម្ពុជាភាគច្រើនខ្លាំងកណ្តាប់ដៃ និងកែង ដែលកីឡាករថៃក៍កម្រធ្វើបាននោះដែរ។ រីឯមុត ខ្លឹមខ្លៅ ការប្រកួតរបស់គេវាយ​រាង​ឆេវឆាវ​និង​កាច​បន្តិច ហើយវាយ​មិន​ដែ​ល​​​​យោគយល់គូប្រកួតណាឡើយ តែមួយរយៈចុងក្រោយនេះគេធ្វើមិនសូវបានល្អនោះទេ។ ទោះជាបែបនេះក្តី អ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនមាន អ្នកណាហ៊ានទោះទាយទុកមុនថាកីឡាករ មុត ខ្លឹម​ខ្លៅ ជាអ្នកឈ្នះឫកីឡាករអ៊ូបេគីស្ថានឈ្មោះSAN.JAR ជា​អ្នក​ឈ្នះនោះឡើយ ព្រោះរវៀងជើង​ខ្លាំង​ទាំងពីរ​​នេះ បើនណា​ឈ្នះ ក៏​ឈ្នះ​ទាំង​វេទនាខ្លួន​ដែរ៕

Facebook Comments
Loading...