បងជនរងគ្រោះចាប់ជនសង្ស័យយកប្រគល់អាវុធហត្ថខណ្ឌព្រែកព្នៅ ពីបទរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)

0
879

ភ្នំពេញ ៖ ជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីបងជនរងគ្រោះនៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងវត្តកប់ស្រូវភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពីបទរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)ដែលប្រ​ព្រឹត្តកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់យីហោឫស្សីកែវ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះជា គឹមចាប ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជននេះធ្លាប់ជាប់ពន្ធនាគារ ព្រៃសរយៈពេល១ឆ្នាំកាលពីឆ្នា២០១៧ពីបទ ហឹង្សាដោយចេតនា ហើយចេញមកវិញនៅខែវិច្ឆិកាឆ្នាំ២០១៨។ វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាកហុងឌ្រីមសង់សេ១២៥ព៌ណខ្មៅស៊េរីឆ្នាំ២០១៦ស្លាកលេខ ព្រៃវែង1K-8398(ម៉ូតូជនរងគ្រោះ)។ ចំណែកបងប្រុសបង្កើតជនរងគ្រោះដែលចាប់ជនបង្កនេះឈ្មោះ តឹប តឿភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើការក្រសួងវប្បធ៌មរស់នៅភូមិ១សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់ឈ្មោះតឹប តឿ ដែលជាបងប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះតឹប ចំរើនបានរៀបរាប់ថា៖ កាលពីវេលាម៉ោង២៣ និង០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ប្អូនប្រុសរបស់គាត់ឈ្មោះតឹប ចំរើន(ជនគ្រោះ)និងមិត្តភក្តិរួមនឹងឈ្មោះជា គឹមចាប(ជនសង្ស័យ)បានជុំគ្នាផឹកស៊ីនៅក្នុងខារ៉ាអូខេមួយកន្លែងនៅម្តុំ គឺឡូម៉ែត្រលេខ៦ពេលដែលស្រវឹងហើយក៏ទៅរកផ្ទះសំណាក់ដេក។ ពេលមកដល់ផ្ទះសំណាក់យីហោឫស្សីកែវភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ប្អូនរបស់គាត់ក៏ជូនមិត្តភ័ក្រម្នាក់ទៀតឡើងទៅលើផ្ទះសំ​ណាក់ ដោយឱ្យឈ្មោះជា គឹមចាប នៅចាំម៉ូតូ។ ពេលដែលចុះមកវិញ ក៏បាត់មិនឃើញបាត់ទាំងមនុស្សទាំងម៉ូតូ។ ហើយប្អូនគាត់បានតេទូរស័ព្ទទៅសួរឈ្មោះជា គឹមចាប ហើយជនសហ្ស័យបាននិយាយថាខ្ចីម៉ូតូសិនតាំងពីពេលនោះមកមិនឃើញឈ្មោះជា គឹមចាបយកម៉ូតូមកអោយវិញទេ។ លុះដល់វេលាម៉ោង១៨ និង០០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គាត់ក៏បានប្រទះឃើញ ជនសង្ស័យ និងម៉ូតូនៅក្នុងវត្តកប់ស្រូវ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចយើងតែម្ដង។

នៅមុខសមត្ថកិច្ចយើងជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើទុច្ចរិត យកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នម៉ូតូត្រូវបានប្រគល់ទៅឱ្យជនរងគ្រោះវិញ។ឯជនសង្ស័យបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...