ប៉ូលិសប៉ុស្តិ៍គោករកាឃាត់ខ្លូនជនសង្ស័យ០២នាក់ ក្នុងករណីអំពើលួចម៉ូតូ និងទទួលផលចោរកម្ម

0
853

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០២នាក់ ក្នុងករណីអំពើលួច(យកម៉ូតូ) និងអំពើទទួលផលចោរកម្ម វេលាម៉ោង០០និង៣០នាទី ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោមសំយ៉ាបផ្ទះ ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទីឈ្មោះជុំ ឧត្តមស៊ីបបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២ឈ្មោះ សំ តារា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិអណ្ដូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ភារៈបន្សល់ទុក ១ម៉ូតូម៉ាក់គប់ជ្រុងសេ៥០ ពាក់ស្លាកលេខ១CP.៥៥១១ ចំនួន០១គ្រឿង។ ចំណែកជនរងគ្រោះឈ្មោះ រុន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។

នៅមុនពេលកើត ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនមកដាក់បញ្ឈនៅកន្លែងកើតហេតុខាងលើ ដោយពុំបានចាក់សោករនិងមិនបានបិទទ្វារបងហើយចូលទៅក្នុងផ្ទះសំរាក រហូតម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ជុំ ឧត្តមស៊ីបបញ្ញា បានដើរមកដល់ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសំរេច រួចយកមកដាក់បញ្ចាំអោយឈ្មោះ សំ តារា ភេទប្រុស ចំនួន១០០.០០០រៀល(ដប់ម៉ឺនរៀល)។លុះដល់ថ្ងៃទី២៩ ខែឆ្នាំដដែល ម៉ោងប្រហែល១៣ និង៣០នាទី ជនរងគ្រោះបានទទួលដំណឹងពីប្រជាពលរដ្ឋបានថាម៉ូតូរបស់ខ្លួននៅនិងជនសង្ស័យឈ្មោះ សំ តារា ភ្លាមនោះជនរងគ្រោះនិងក្រុមគ្រួសារបានមកដល់ផ្លូវបេតុង ភូមិអង្គតាកូវ សង្កាត់គោករកា បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលគោករកាធ្វើការសាកសួរ នឹងដោយចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សំ តារា ថាខ្លួនបានទទួលបញ្ចាំម៉ូតូខាងលើពីជនសង្ស័យឈ្មោះជុំ ឧត្តមស៊ីបបញ្ញា ភ្លាមសមត្ថកិច្ចក៏ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន ចំនួន០២នាក់ (មានសារធាតុញៀន)។

សន្និដ្ឋាន៖ តាមពាក្យបណ្ដឹងស្ដាប់បំភ្លឺ វត្ថុតាងចាប់យក នឹងចម្លើយសារភាពរបស់ជនសង្ស័​យចំនួន០២នាក់ខាងលើ ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើ ពិតប្រាកដមែន៕

Facebook Comments
Loading...