Home Authors Posts by chenda sun

chenda sun

612 POSTS 0 COMMENTS

Block title

កម្មវិធីទេសចរណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរ និងកើតឡើងកំឡុងខែមេសា ឆ្នាំ២០២០ ខាងមុខ

ភ្នំពេញ ៖ លោកមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារ ដែលសមាគមចុងភៅពិភពលោក និងសមាគមចុងភៅកម្ពុជា រៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា បន្ថែមទៀត។ ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា លោកមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបាន គឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា...

កីឡាករកម្ពុជា៣នាក់មានរឿង សោ​ភ័​ណ្ឌ អេលិត ភក្តី និងទេស ជីវ៉ា ជួបកីឡាករថៃមកសុំ​សាកស្នៀតគុន

ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា រឿង សោ​ភ័​ណ្ឌ សិស្សគុនរបស់ក្លិប​មកុដ​រាជសីហ៍​ និងអេលិត ភក្តី អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ព្រមទាំងកីឡាករទេស ជីវ៉ា ​អ្នក​ប្រដា​ល់របស់ក្លិបកងពលលេខ៧០ ត្រូវឡើងស្វាគមន៍អ្នកប្រដា​ល់ជនជាតិថៃ៣​នាក់ មានកីឡាករផ្លាំងនុម កីឡាករភិសាយឈុន និងកីឡាករហ្វាស៊ីងថង មកសុំ​សាកក្បាច់ខ្មែរបុរាណ លើសង្វៀន​ស៊ីអិនស៊ី នា​​ថ្ងៃ​សៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ។ កីឡាកររឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា...

មឿង សុខហ៊ុច ជួបកងណាផា រីឯឌុម កែវដា កីឡាករថៃផេត ខណៈខាំ ខ្លានាង ជួបកៅលានថង

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់នៃពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ឡើងសាកកណ្តាប់ដៃជាមួយកីឡាករជើងខ្លាំងថៃកងណាផា រីឯកីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ជួបកីឡាករថៃឈ្មោះផេត ខណៈកីឡាករខាំ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ​កីឡាករថៃកៅលានថង នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ កីឡាករមឿង សុខហ៊ុយ ទើបប្រកួតចាញ់កីឡាករថៃកាលពីសប្តាហ៍មុនរហូតខ្សែ​ក្រវាត់ សប្តាហ៍នេះត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករជើងខ្លាំងថៃកងណាផា ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡុ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមក។​ មួយ​រយៈចុងក្រោយនេះមឿង...

អនុសាសន៍ណែនាំសំខាន់ៗ០៨ចំនុចត្រូវបានសម្តេចក្រឡាហោម ស ខេង ផ្តល់ក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ០៨ចំនុច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយឲពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាដិនស៊ីធី។ អនុសាសន៍ណែនាំសំខាន់ៗ ទាំង០៨ចំនុចនេះមានខ្លឹមសារថា ទី១៖ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេស​ចរណ៍ ក្រសួងទេសចរណ៍គប្បីសហការជាមួយក្រសួងបរិស្ថាន...

ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី

ភ្នំពេញ ៖ ដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ​ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងពិធីបិទផ្សាយទិន្នន័យនូវឯកសារនៃការវិនិឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាភូមព្រែកព្នៅ និងភូមិពោធិមង្គល ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះផងដែរលោកពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម...