សឿងមែន ប្តី-ប្រពន្ធ១គូ ឌុបគ្នាទៅកាប់ប្រហារលើអតីតប្តីមុន ដោយសារខឹងមិនព្រមឱ្យលុយទៅរំលោះយកម៉ូតូ

0
336

សៀមរាប ៖ ជនសង្ស័យទាំង២នាក់បានគេចខ្លួនទៅពួននៅរោងចម្ការមួយកន្លែង ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបអស់រយៈពេលជិត១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន យោងតាមបទបញ្ជារបស់លោកអាំង សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងរោងដីចម្ការគេមួយកន្លែង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើតាមលោកឧត្តមសេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ លឿម ផល្លី ហៅអាលី ភេទស្រី អាយុ៣៦ឆ្នាំ ជាកម្មករឡនំបុ័ង មានស្រុកកំណើតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន រស់នៅភូមិអញ្ជាញ សង្កាត់នគរធំខេត្តសៀមរាប និងទី២-ឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ កើតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ពួកគេជាប់ពាក់ព័ន្ធក្នុងបទល្មើសករណីប៉ុនប៉ងឃា.ត.ក.ម្ម ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, ប្រើប្រាស់នូវសារធាតុញៀនទៀតផង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ នៅវេលាម៉ោង០៨និង៥០នាទីព្រឹកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀម រាប ជនសង្ស័យឈ្មោះ លឿម ផល្លី បានបើកម៉ូតូម៉ាកទ្រីមសង់ឌុបឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ២៦ឆ្នាំ ប្រដាប់ដោយដាវកែច្នៃធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះឈ្មោះ ឃ្លាំង ប៊ុនធឹង ភេទប្រុស អាយុ ៥២ឆ្នាំ តែត្រូវជនរងគ្រោះក្រឡេកឃើញ ក៏ស្ទុះចុះពីលើម៉ូតូគេចខ្លួនទាន់ ទើបជនសង្ស័យបានកា.ប់ទៅលើម៉ូតូ របស់ជនរងគ្រោះបណ្តាលឱ្យខូចខាតតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងយើងបានសហការជាមួយកម្លាំងអធិការនគរបាលក្រុងសៀម រាប និង កម្លាំងអធិការនគរបាលស្រុកសូទ្រនិគម បន្តការស្រាវជ្រារកមុខសញ្ញាទាំងពីរនាក់ខាង លើ ជាបន្តបន្ទាប់ដោយពុំមានការអាកខានឡើយ។លុះដល់ល្ងាចថ្ងៃទី២៣ មករា ទើបនាំខ្លួនជនសង្ស័យទាំងពីរនេះ បាននៅចំណុចក្នុងរោងដីចម្ការគេ មួយកន្លែងក្នុងស្រុកសូទ្រនិគម កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ តាមការស្តាប់ចម្លើយឈ្មោះ លឿម ផល្លី ហៅអាលី ភេទស្រី អាយុ៣៦ឆ្នាំ បានសារភាពថា រូបនាងនិងជនរងគ្រោះឈ្មោះ ឃ្លាំង ប៊ុនធឹង ជាអតីតប្តីប្រពន្ធ ។ លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០២២ រូបនាងមានផ្ទៃពោះ ហើយឈ្មោះ ឃ្លាំង ប៊ុនធឹង បានទុកនាងចោល ចំណែកម៉ូតូរបស់នាងក៏ត្រូវឈ្មោះ ឃ្លាំង ប៊ុនធឹង យកទៅបញ្ចាំលេងល្បែងអស់។
ក្រោយមក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខ្លួនក៏មានប្តីថ្មីម្នាក់ទៀតឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ២៦ឆ្នាំ ហើយនៅថ្ងៃកើតហេតុ ខ្លួនបានបើកម៉ូតូឌុបឈ្មោះអ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ប្រដាប់ដោយដាវកែច្នៃចេញពីចំណុចឡនំបុ័ង ស្ថិតនៅភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប ទៅស្ទាក់កា.ប់ជនរងគ្រោះ(អតីតប្តី) ស្ថិតនៅចំណុចកន្លែងកើតហេតុខាងលើ មូលហេតុដោយសារខឹងជនរងគ្រោះមិនផ្តល់ប្រាក់ឱ្យខ្លួនលោះម៉ូតូមកវិញ សោះឡើយ។
តាមការស្តាប់ចម្លើយឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ ២៦ឆ្នាំ បានសារភាពថា នៅថ្ងៃកើតហេតុឈ្មោះ លឿម ផល្លី បានបើកម៉ូតូឌុបរូបខ្លួនទៅរកឈ្មោះ ឃ្លាំង ប៊ុនធឹង ដើម្បីទារ ប្រាក់យកទៅលោះម៉ូតូ ពេលបានជួបឈ្មោះ ឃ្លាំង ប៊ុនធឹង គេមិនព្រមឈប់ម៉ូតូនិយាយគ្នាទេ ថែមទាំងគំរាមប្តឹងដល់សមត្ថកិច្ចនគរបាល ទៀត ទើបពួកខ្លួនតាមដល់ចំណុចមុខកន្លែងប្តូរសំបកកង់រថយន្តផ្លូវ៣០ម៉ែត្រ ខ្លួនក៏ស្ទុះចុះពីលើម៉ូតូកា.ប់ទៅលើឈ្មោះ ឃ្លាំង ប៊ុនធឹង តែគាត់ដឹងខ្លួនផ្តួលម៉ូតូគេចខ្លួនទាន់ ទើបរូបគេកាប់ម៉ូតូគាត់តែម្តង ៕

Facebook Comments
Loading...